(មេនឆេស្ទើ)៖ ខ្សែប្រយុទ្ធ Erling Haaland នឹងបន្តជួបក្រុមអ្នកជំនាញ ក្នុងការពិនិត្យពីបញ្ហារបួសកជើងខាងឆ្វេងរបស់លោក ដែលបានរងរបួសកាលពីរាត្រីថ្ងៃអាទិត្យនៃកម្មវិធី FA Cup វគ្គ ៨ក្រុមចុងក្រោយ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី០១ ខែមេសា ឆ្នាំ២០២៥ នេះថា តារាជើងស៊ុតរបស់ន័រវេសរូបនេះ ត្រូវបានប្តូរចេញនៅនាទី៦១ ក្រោយពេល Haaland រកបានគ្រាប់តាមស្មើ ១-១ ទល់នឹង AFC Bournemouth និងលទ្ធផលឈ្នះ ២-១ រួចមក។
ក្លិបមេឃខៀវ Manchester City បានឱ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញថា ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ Haaland នឹងនៅតែអាចលេងបាន សម្រាប់ការប្រកួតដែលនៅសេសសល់នារដូវកាលនេះ រួមទាំងការប្រកួតពាន FIFA Club World Cup នៅសហរដ្ឋអាមេរិកទៀតផង។
Haaland ដែលរកបាន ៣០គ្រាប់ និងបញ្ជូនបាន ៤គ្រាប់ ក្នុងចំណោម ៤០ប្រកួតសរុបសម្រាប់ City នារដូវកាលនេះ ជាំតួអង្គសំខាន់មិនអាចខ្វះបាន ដើម្បីរួមចំណែកជួយមេឃខៀវមួយនេះ ដណ្តើមជើងឯក FA Cup តែមួយគត់ ស្របពេល Premier League ហាក់ស្ថិតនៅឆ្ងាយ និងទើបជ្រុះចេញពីកម្មវិធី UEFA Champions League និង League Cup រួចមក៕