(បរទេស)៖ បណ្តាកីឡាករដែលលេងឱ្យក្លិបបាល់ទាត់ Sheffield Wednesday មិនទាន់បានបើកប្រាក់ខែសម្រាប់ខែមីនាឡើយ ដោយសារលំហូរសាច់ក្នុងក្លិបអង់គ្លេសមួយនេះ កំពុងជួបប្រទះបញ្ហាហិរញ្ញវត្ថុនាពេលថ្មីៗនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថ្ងៃនេះ តាមរយៈការដកស្រង់ពី Sheffield Wednesday ឱ្យដឹងថា វាជាការរាំងស្ទះបណ្តោះអាសន្នប៉ុណ្ណោះ នៅពេលបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Thai Union Group ដែលគ្រប់គ្រងដោយអ្នកជំនួញថៃ កំពុងជួបបញ្ហា។
បច្ចុប្បន្ន Wednesday កំពុងឈរនៅលេខរៀងទី១២ ក្នុងក្របខណ្ឌទី២ អង់គ្លេស Championship 2024-25 និងដាច់ ៥ពិន្ទុពីតំបន់កៅអីលេងជម្រុះ ប្រជែងកៅអីឡើងទៅ Premier League វិញ ដែលត្រូវស្វាគមន៍ Hull City នៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
ក្នុងសេចក្តីថ្លែងការណ៍យ៉ាងខ្លីរបស់ក្លិបបានបញ្ជាក់ថា «វាជាការយឺតយ៉ាវបណ្តោះអាសន្នប៉ុណ្ណោះ ក្នុងការទូទាត់ថ្លៃនឿយហត់ជូនកីឡាករ សម្រាប់តែខែមីនាប៉ុណ្ណោះ»៕