(ភ្នំពេញ)៖ ជំនាញដែលសិស្សទី១២មិនគួរមើលរំលង ក្រោយពីប្រលងបាក់ឌុប គឺសិស្សានុសិស្សគ្រប់រូបសុទ្ធសឹងតែមានក្តីស្រមៃ និងគោលដៅរៀងៗខ្លួនក្នុងការជ្រើសរើសជំនាញដែលពួកគេស្រលាញ់ ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ។ ដូច្នេះហើយទើបយើងឃើញថាសិស្សានុសិស្សម្នាក់ៗតែងតែជ្រើសរើសមុខជំនាញផ្សេងៗគ្នាទៅតាមចំណង់ចំណូលចិត្ត និងចំណេះជំនាញដែលពួកគេមាន។

សព្វថ្ងៃនេះនៅក្នុងប្រទេសកម្ពុជាមានសាកលវិទ្យាល័យជាច្រើនដែលផ្តល់ជូននូវជំនាញផ្សេងៗធ្វើឲ្យមានភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការជ្រើសរើសជំនាញដែលពួកគេពេញចិត្តជាពិសេសសិស្សថ្នាក់ទី១២ ដែលនឹងត្រៀមខ្លួនក្នុងការប្រលងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនាពេលខាងមុខនេះ។

ការជ្រើសរើសមុខជំនាញដែលត្រឹមត្រូវដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាវាពិតជាមានសារៈសំខាន់ ដោយសារតែវាជាផ្នែកមួយក្នុងការធ្វើឲ្យសម្រេចនូវគោលបំណង ជាពិសេសតម្រូវការទីផ្សារការងារនាពេលអនាគតផងដែរ។

ជាក់ស្តែងបើយើងក្រឡេកមើលទៅក្នុងសង្គមការងារបច្ចុប្បន្នឃើញថា ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ មានតម្រូវការខ្ពស់ ព្រោះគ្រប់ស្ថាប័នទាំងរដ្ឋ ឯកជន និងក្នុងអាជីវកម្ម ត្រូវការអ្នកជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យ ដើម្បីធានាបាននូវការធ្វើប្រតិបត្ដិការនិងរបាយការណ៍ហិរញ្ញវត្ថុដែលត្រឹមត្រូវ។ សន្ទុះនឹងតម្រូវការទីផ្សារការងាររបស់ជំនាញនេះពិតជាមានច្រើន ជាហេតុធ្វើឲ្យសិស្សានុសិស្សដែលជ្រើសរើសជំនាញនេះទទួលបានឱកាសការងារខ្ពស់ក្រោយពីបញ្ចប់ថ្នាក់ឧត្តមសិក្សា ឬថ្នាក់បរិញ្ញាបត្រ។

ដូច្នេះសម្រាប់សិស្សានុសិស្សដែលកំពុងសិក្សានៅវិទ្យាល័យ ជាពិសេសសិស្សថ្នាក់ទី១២ គួរសិក្សាស្វែងយល់ នឹងពិចារណាជ្រើសរើសជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យ។

ក្រៅពីជំនាញ ការជ្រើសរើសនូវសាកលវិទ្យាល័យដែលមានគុណភាពអប់រំខ្ពស់ នឹងស្របតាមស្តង់ដារអន្តរជាតិ ក៏ជាផ្នែកមួយក្នុងការជម្រុញឲ្យសិស្សានុសិស្សសម្រេចនូវក្តីស្រមៃ និងមានឱកាសទទួលបាននូវចំណេះដឹង ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ជាក់ស្តែងនៅវិទ្យាស្ថានខេមអេដ គឺជាវិទ្យាស្ថានអន្តរជាតិដែលមានការបណ្តុះបណ្តាលលើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ។

និសិត្សដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានខេមអេដ នឹងទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ គឺសញ្ញាបត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុ នឹងសញ្ញាបត្រអ្នកជំនាញបច្ចេកទេសគណនេយ្យ (CAT) ដែលមានការទទួលស្គាល់ពីស្ថាប័នវាយតម្លៃគុណភាពអប់រំ ACBSP នៅសហរដ្ឋអាមេរិក និងសមាគមគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស ហើយក៏មានការទទួលស្គាល់ពីសំណាក់ប្រទេសចំនួន ១៨០ លើពិភពលោក។

ចំពោះសាស្ត្រាចារ្យដែលបង្រៀននៅ វិទ្យាស្ថានខេមអេដ សុទ្ធសឹងតែមកពីបណ្តាប្រទេសធំៗដូចជា អង់គ្លេស អាមេរិក និងសាំងហ្គាពួរ ជាដើម ដែលពួកគាត់សុទ្ធតែមានគុណវឌ្ឍិ និងគរុកោសល្យ ក្នុងការបង្រៀនលំដាប់អន្តរជាតិ រួមជាមួយបទពិសោធន៍ក្នុងការបង្រៀនជាយូរឆ្នាំ ដោយទទួលបានការវាយតម្លៃកម្រិតផ្កាយប្រាំ ពីស្ថាប័នវាយតម្លៃគុណភាពអប់រំ QS Stars នៃចក្រភពអង់គ្លេសផងដែរ។

ជាមួយការទទួលស្គាល់និងវាយតម្លៃខ្ពស់ពីសំណាក់និយោជកជាតិនិងអន្តរជាតិ លើសមត្ថភាព ចំណេះជំនាញ របស់និស្សិត រួមជាមួយការយកចិត្តទុកដាក់ខ្ពស់ ពីគណៈគ្រប់គ្រង វិទ្យាស្ថានខេមអេដ ដោយបានបង្កើតអោយមាននូវនាយកដ្ឋានមួយ ដែលផ្តល់ការគាំទ្រនិងប្រឹក្សាក្នុងការស្វែងរកការងារជូន និស្សិតទាំងអស់ ក៏ដូចជាបង្កើននូវទំនាក់ទំនងយ៉ាងល្អជាមួយបណ្តាក្រុមហ៊ុនជាតិ អន្តរជាតិ និងបណ្តាធនាគារជាច្រើន ដែលជាកត្តា ជម្រុញនិស្សិតទទួលបានអត្រាការងារខ្ពស់ចាប់ពីឆ្នាំទី៤ និងក្រោយបញ្ចប់ការសិក្សារហូតដល់៩៨%ជារៀងរាល់ឆ្នាំ។

ដូច្នេះប្រសិនជាសិស្សានុសិស្សដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (BA+CAT) ជាមួយសាលាដែលមានការទទួលស្គាល់ជាអន្តរជាតិ សាស្រ្តាចារ្យ ដែលមានទាំងចំណេះដឹង និងបទពិសោធន៍ខ្ពស់ និងឱកាសការងារខ្ពស់ពីស្ថាប័នជាតិ និងអន្តរជាតិ គួរជ្រើសរើសសិក្សានៅវិទ្យាស្ថានខេមអេដ។

ឥឡូវនេះវិទ្យាស្ថានខេមអេដកំពុងតែផ្តល់អាហារូបករណ៍រហូតដល់ ៥០០០ដុល្លារ សម្រាប់ សិស្សដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុនៅវិទ្យាស្ថានខេមអេដ។ សិស្សានុសិស្សអាចធ្វើការចុះឈ្មោះនិងណាត់ថ្ងៃប្រឡងដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ ចុះឈ្មោះឥឡូវនេះតាមរយៈតំណភ្ជាប់៖ https://web.cam-ed.com/beta/ba-register
សម្រាប់ពត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 070 673 673 / 010 986 523 / 078 588 886 (Telegram)៕