(ភ្នំពេញ)៖ ក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ណាហ្គាវើលដ៍ នឹងមានផ្តល់ជូនព្រឹត្តិការណ៍ប្រគំតន្ត្រី «មរតកសំនៀងចូលឆ្នាំខ្មែរ» របាំបុរាណខ្មែរ ម្ហូបប្រពៃណីខ្មែរ និងសេវាកម្មស្ប៉ាសម្រាប់សុខភាព និងសម្រស់ពេញមួយខែមេសា។
ព្រឹត្តិការណ៍ប្រគំតន្ត្រី «មរតកសំនៀងចូលឆ្នាំខ្មែរ» ដែលនាំមកជូនដោយណាហ្គាវើលដ៍ និងវង់តន្ត្រីយុវជនអង្គរ នឹងមានការប្រគំតន្ត្រី របាំប្រពៃណីខ្មែរ និងការសម្តែងចម្រៀងពាក់ព័ន្ធនឹងបុណ្យចូលឆ្នាំខ្មែរនៅសាល NABA ដែលជាសាលមហោស្រពដែលមានបច្ចេកវិទ្យាបញ្ចាំង mapping ដ៏ទំនើប។
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៧យប់ ព្រឹត្តិការណ៍ប្រគំតន្ត្រី «មរតកសំនៀងចូលឆ្នាំខ្មែរ» នឹងមានការសម្តែងបទចម្រៀង ដោយតារាជើងចាស់លោក ឡេង ប៊ុនណាត ផងដែរ។ សំបុត្រឥតគិតថ្លៃមានផ្តល់ជូនចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២។
បន្ថែមទៅលើនេះ ក៏មានផ្តល់ជូនការសម្តែងរបាំអប្សរា និងរបាំក្រមារៀងរាល់ថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យនៅម៉ោង៧យប់ ចាប់ពីថ្ងៃទី១១ មេសា ២០២៥ រហូតដល់ថ្ងៃទី៣១ ឧសភា ២០២៥ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ផងដែរ។
សម្រាប់មុខម្ហូបពិសេស ពុកម៉ែបងប្អូនអាចអញ្ជើញទៅទទួលទានជាមួយក្រុមគ្រួសារ ឬមិត្តភក្តិនៅភោជនីយដ្ឋាន 2Pangea ដែលមានប៊ុហ្វេអន្តរជាតិ និងម្ហូបខ្មែរដ៏សម្បូរបែប ម្នាក់តម្លៃ ១១៦,០០០រៀលប៉ុណ្ណោះ ឬម្ហូបឈុតបែបខ្មែរ តម្លៃ ៤៨,០០០រៀល នៅភោជនីយដ្ឋាន Indochine និង The Pangea។
សម្រាប់មុខម្ហូបអបអរសង្ក្រាន្តឆ្នាំថ្មី មានដូចជាគ្រឿងសមុទ្រ ឬសាច់គោឆាបែបខ្មែរជាមួយបន្លែអមជាមួសម្ល និងបង្អែម ខណៈម្ហូបខ្មែរពិសេសនៅភោជនីយដ្ឋាន The Pangea រួមមានញាំសាច់មាន់ជាមួយត្រយូងចេក ហហ្មុកត្រីរុំស្លឹកចេក និងសាច់គោអាំងជាមួយឃ្មុំមណ្ឌលគិរី។ ទំនាក់ទំនងកក់ទុកមុនតាមរយៈលេខទូរសព្ទ ០២៣ ២៦៣ ០៣១ ឬអ៊ីម៉ែល [email protected] ។
សម្រាប់កញ្ចប់សេវាកម្មស្ប៉ាសម្រាប់សុខភាព និងសម្រស់ក្នុងឱកាសអបអរបុណ្យចូលឆ្នាំខ្មែរ មានដូចជាកញ្ចប់សេវាកម្មម៉ាស្សាបែបបុរាណខ្មែរ តម្លៃ ៣៥២,០០០រៀល ដែលរួមបញ្ចូលការម៉ាស្សាបែបបុរាណខ្មែរ រយៈពេល ១២០ នាទី និងស្អំក្តៅដោយប្រើឱសថធម្មជាតិ ឬសេវាកម្មតុបតែងសក់ និងធ្វើក្រចកដែលរួមបញ្ចូលសេវាកម្មកក់សក់ អប់សក់ ផ្លុំស្ងួត កាត់សម្អាត និងលាបក្រចកដៃជើងបែបធម្មតា តម្លៃ ២៧២,០០០រៀល។ សូមទាក់ទងទៅកាន់លេខ ០២៣ ២២៨ ៨២២ ដើម្បីកក់ទុកមុន។
មិនតែប៉ុណ្ណោះ ណាហ្គាវើលដ៍ ក៏មានការតុបតែងលម្អបែបខ្មែរយ៉ាងប្រណីតផងដែរដើម្បីទទួលស្វាគមន៍ពុកម៉ែបងប្អូនទាំងអស់។ នៅក្នុងអគារមានការតុបតែង ដោយរូបនាគដែលតំណាងឱ្យសិរីសួស្តី និងការការពារថែរក្សាអមជាមួយផ្ការំដួលដែលជាផ្កាតំណាងជាតិ និងក្រមា បង្កើតជាបរិយាកាសយ៉ាងទាក់ទាញ។ ចំណែកនៅខាងក្រៅអគារ នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ត្រូវបានតុបតែងជាមួយគោម និងអំពូលភ្លើងចម្រុះពណ៌ជាច្រើនប្រភេទ យ៉ាងភ្លឺចែងចាំងដែលពុកម៉ែបងប្អូន អាចថតរូបយ៉ាងស្រស់ស្អាតទុកជាអនុស្សាវរីយ៍ ឬបង្ហោះក្នុងបណ្តាញសង្គម។
សូមពុកម៉ែបងប្អូនទាំងអស់អញ្ជើញទៅកម្សាន្ត នៅណាហ្គាវើលដ៍ក្នុងបុណ្យចូលឆ្នាំខ្មែរ ខណៈណាហ្គាវើលដ៍នឹងមានផ្តល់ជូនកាន់តែច្រើនក្នុងឱកាសខួបលើកទី៣០ របស់ខ្លួននៅក្នុងខែឧសភាខាងមុខនេះ៕