(ភ្នំពេញ)៖ KHIEV Auto Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយនូវរថយន្ត BYD គឺជាក្រុមហ៊ុនតែមួយគត់នៅកម្ពុជា ដែលទទួលបានពានរង្វាន់ «ផ្តល់សេវាកម្មល្អបំផុត ជូនអតិថិជនប្រចាំឆ្នាំ 2024 (Excellent Customer Service Award 2024)»នៅក្នុងចំណោមសាខាBYDជាច្រើននៅកម្ពុជា។

ពិធីប្រគល់-ទទួលពានរង្វាន់នេះ បានរៀបចំឡើង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ក្នុងកម្មវិធី BYD Asia Pacific 2025 Dealer Conference ដែលរៀបចំឡើងដោយក្រុមហ៊ុន BYD នៅប្រទេសចិន និងប្រគល់រង្វាន់ដោយ លោក Liu Xueliang នាយកគ្រប់គ្រងទូទៅនៃផ្នែកលក់រថយន្ត BYD Asia Pacific ដោយបានប្រគល់ជូនក្រុមហ៊ុននាំចូលផ្តាច់នូវរថយន្ត BYD មកពី កម្ពុជា ថៃ ឡាវ វៀតណាម មីយ៉ាម៉ា និងប្រទេសជាច្រើនទៀត។

នាថ្មីៗនេះ ឧកញ៉ា លឹម កុកឡុង ឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ និងលោកជំទាវ សាម សុភា ក្នុងនាមជាតំណាងផ្ដាច់មុខរបស់ក្រុមហ៊ុន KHIEV Auto Cambodia នៅកម្ពុជា ដែលមានពីរសាខា គឺ BYD Monivong KHIEV Auto Cambodia និង BYD KHIEV Auto Chbar Ampov Branch  មានកត្តិយសដែលបានអញ្ជើញឱ្យទៅចូលរួមកម្មវិធីដ៏ធំប្រចាំឆ្នាំគឺ កម្មវិធី «BYD Asia Pacific 2025 Dealer Conference» នៅទីក្រុង Shen Zhen ប្រទេសចិន និងបានទទួលពាន់រង្វាន់ជាមួយបណ្ដាប្រទេសជាច្រើននៅក្នុងពិភពលោក។

ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ BYD KHIEV Auto Cambodia ក្នុងការលក់យានយន្ត ការផ្គត់ផ្គង់គ្រឿងបន្លាស់ សេវាកម្មក្រោយការលក់ និងការផ្តល់មតិព័ត៌មានជូនអតិថិជនប្រកបដោយទទួលខុសត្រូវ និងល្អជាងគេនៅកម្ពុជា។  KHIEV Auto Cambodia ប្តេជ្ញា ក្នុងការផ្តល់សេវាកម្មដល់អតិថិជន ឱ្យកាន់តែល្អបន្ថែមទៀត និងបន្តផ្តល់នូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់នៅកម្ពុជា។

ក្រុមហ៊ុន KHIEV Auto Cambodia មានពីរសាខារួមមាន ៖
ទី១. 𝐁𝐘𝐃 𝐌𝐨𝐧𝐢𝐯𝐨𝐧𝐠 (ផ្លូវលេខ93 កែងផ្លូវលេខ322 សង្កាត់បឹងកេងកង១)
𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 : https://maps.app.goo.gl/CUJxWBLAAuD4Wm7BA?g_st=
ទី២. 𝐁𝐘𝐃 Chbar Ampov ស្ថិតលើផ្លូវជាតិលេខ១ ( 16f ផ្លូវលេខ ៣៦១, Phnom Penh)
𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 : https://maps.app.goo.gl/947bqMP8DbExLjpP7...
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង :
លេខទំនាក់ទំនង 010 886 811 ( Telegram )
Join Telegram: https://t.me/bydmonivong