(ភ្នំពេញ)៖ កម្មវិធី «GRC FUN RUN» ជាមួយទឹកពិសាកម្ពុជា ត្រូវបានរៀបចំឡើងដោយ ខ្មែរ ប៊ែវើរីជីស កាលពីពេលថ្មីៗនេះ ដែលបានប្រមូលផ្តុំថ្នាក់ដឹកនាំ សហការី និងអ្នកចូលរួមយ៉ាងច្រើនកុះករ នេះគឺជាសកម្មភាពបំផុសគំនិតបង្កើនស្មារតីកម្ពុជារួមគ្នា លើកកម្ពស់សកម្មភាពលេងកីឡា ដើម្បីសុខភាព និងលើកទឹកចិត្តដល់របៀបរស់នៅដែលមានសុខភាពល្អដល់ប្រជាជនកម្ពុជា។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍នៅក្នុងកម្មវិធីថា «ការលេងកីឡា ឬការធ្វើលំហាត់ប្រាណជាប្រចាំ គឺជាគន្លឹះដ៏សំខាន់ ដែលជួយឲ្យយើងទាំងអស់គ្នា មានសុខភាពល្អ និងជួយកាត់បន្ថយស្ត្រេសបានយ៉ាងមានប្រសិទ្ធភាព។ មិនមែនត្រឹមតែប៉ុណ្ណឹងទេ ថែមទាំងជួយឱ្យយើងទាំងអស់គ្នា អាចសម្រេចបានគោលដៅធំៗ និងបំពេញរាល់ គ្រប់ភារកិច្ចការងារយ៉ាងប្រសិទ្ធភាព ជាពិសេសការទទួលបានឱកាសថ្មីៗ។ ដូច្នេះយើងត្រូវផ្តល់អាទិភាពលើសុខភាពទាំង ៣ផ្នែកដ៏សំខាន់នេះ គឺសុខភាពរាងកាយ សុខភាពផ្លូវចិត្ត និងសុខភាពសង្គម ដែលនឹងនាំមកនូវ ក្ដីសុខសុភមង្គល ភាពរីកចម្រើនសម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិផងដែរ»

ខ្មែរ ប៊ែវើរីជីស លើកកម្ពស់ផលិតផលទឹកពិសាស្តង់ដារ និងគុណភាពខ្ពស់ រួមចំណែកការពារបរិស្ថានរយៈពេលវែង តាមរយៈការខិតខំប្រឹងប្រែងស្រាវជ្រាវ ដោយវិជ្ជាជីវៈជាប្រចាំ រហូតបង្កើតបាននូវភាពច្នៃប្រឌិតកសាងស្នាដៃដ៏ឆ្នើម ផលិតផលិតផល «Made In Cambodia» មានការទទួលស្គាល់ពីស្ថាប័នអត្តរជាតិ ទឹកពិសាកម្ពុជាបន្សុទ្ធគ្រប់តំណក់ ដកកករ ដកក្លិន និងសារធាតុមិនចាំបាច់ចេញសម្រាប់សុខភាព ដោយប្រើបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ ល្អបំផុតសម្រាប់សុខភាពបេះដូង ជួយពង្រឹងស្មារតី និងការចងចាំ ស័កិ្តសមបំផុតជាដៃគូបំពេញជាតិទឹកដ៏ល្អប្រចាំថ្ងៃ សម្រាប់បងប្អូនទាំងអស់គ្នា។

គាំទ្រ ខ្មែរ ប៊ែវើរីជីស គាំទ្រផលិតផលក្នុងស្រុក ជ្រើសរើសទឹកពិសាកម្ពុជា៕