(សៀមរាប​)៖ ខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត បានបើកដំណើរការឱ្យភ្ញៀវទេសចរឆ្លងកាត់ចូលទស្សនាប្រាសាទអង្គរវត្តពីទិសខាងកើត ក្រោយពីបានជួសជុលរួចរាល់។

ដើម្បីសម្រួលសុវត្ថិភាពដល់ភ្ញៀវទេសចរក្នុងការទស្សនា ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា បានរៀបចំដំឡើងជណ្តើរឈើនៅជណ្តើរទាំងសងខាងរបស់ខ្លោងទ្វារផងដែរ៕