(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយ ក្នុងការផ្តល់ជូននូវអត្រាការប្រាក់បន្ថែមពិសេស លើគណនីប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់រៀល ដែលអនុញ្ញាតឱ្យប្រាក់សន្សំអតិថិជនកើនឡើងកាន់តែលឿន។
ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះតទៅ អតិថិជនដែលបើក ឬបន្តគណនីបញ្ញើមានកាលកំណត់ជាប្រាក់រៀលខ្មែរ នឹងទទួលបានអត្រាបន្ថែម ០.២៥% បន្ថែមពីលើអត្រាការប្រាក់ស្តង់ដារ ដែលធ្វើឱ្យអត្រាការប្រាក់សរុបកើនឡើងដល់ ៦% ក្នុងមួយឆ្នាំ។
ធនាគារ ខេប៊ីប្រាសាក់ ម.ក សូមរក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ខាងលើ ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌតម្រូវនៃច្បាប់។
ប្រូម៉ូសិននេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការលើកទឹកចិត្តដល់ការសន្សំប្រាក់ជាប្រាក់រៀល ជាមួយនឹងការផ្តល់ជូនអតិថិជន នូវអត្ថប្រយោជន៍ហិរញ្ញវត្ថុកាន់តែច្រើន។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ https://www.kbprasacbank.com.kh/en/personal/deposits/term-deposit-account/ ឬទូរស័ព្ទមកលេខ៖ ០៨៦ ៩៩៩ ៩១១ ឬ ០២៣ ៩៩៩ ៩១១៕