(ភ្នំពេញ)៖ ក្រុមហ៊ុន Ganzberg នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ បានដាក់សម្ពោធផលិតផលថ្មីមួយទៀត និង បានរៀបចំការដាក់តាំងយ៉ាងប្លែកភ្នែក នៅកណ្ដាលផ្សារទំនើបអ៊ីអនមានជ័យ (AEON Mean Chey-Icon Plaza) គឺ ផលិតផល Ganzberg Snow និងមានការចុះកិច្ចព្រមព្រៀងទទួលក្រុមតារាចម្រៀងរ៉េប La Cima Cartel ជាទូតសុច្ឆន្ទៈដំបូងរបស់ផលិតផលថ្មី Ganzberg Snow នេះជាផ្លូវការ និងត្រៀមបង្ហាញវត្តមានលើឆាកប្រគំតន្ត្រីធំៗ តាមបណ្ដា រាជធានី ខេត្ត ទូទាំងប្រទេសខ្មែរនាពេលឆាប់ៗខាងមុខ។

លោក ហ្វ្រង់ ចូសេហ្វ ប្រ៊ូន, Brew Master របស់ក្រុមហ៊ុន Ganzberg បានថ្លែងថា «មូលហេតុដែលក្រុមហ៊ុន Ganzberg សម្រេចចិត្តក្នុងការទទួលស្វាគមន៍ ក្រុមតារាចម្រៀង La Cima Cartel ជាទូតសុច្ឆន្ទៈរបស់ Ganzberg Snow នាពេលនេះ ព្រោះតែ Ganzberg តែងតែចូលរួមលើកស្ទួយនឹងចូលរួមជ្រោមជ្រែងវិស័យជាច្រើននៅក្នុងប្រទេសខ្មែរ ជាពិសេសនៅក្នុងវិស័យសិល្បៈតន្ត្រី ក្នុងគោលបំណងផ្តល់នូវបទពិសោធន៍ថ្មីៗ ដល់ទស្សនិកជនរបស់យើង។ ថ្នាក់ដឹកនាំនិងក្រុមការងារទាំងមូល Ganzberg បានកត់សម្គាល់ឃើញថា សក្ដានុពលនៃវិស័យសិល្បៈចម្រៀងតន្ត្រី និងចម្រៀងរ៉េបដោយយុវជនខ្មែរ ក្នុងសម័យកាលនេះ ស័ក្ដិសមក្នុងការទទួលបាន ការជ្រោមជ្រែង លើកតម្កើន និងផ្ដល់តម្លៃឲ្យបានខ្ពស់មួយកម្រិតទៀត ដោយសារតែ ស្នាដៃសិល្បៈតន្ត្រីមួយនេះក៏ជាផ្នែកមួយនឹងអាចជួយផ្សព្វផ្សាយពីគុណភាពស្នាដៃរបស់កម្ពុជា និងធ្វើឲ្យប្រទេសដទៃស្គាល់ពីផលិតផលក្នុងស្រុករបស់យើងដែរ» ។

លោក ហ្វ្រង់ ចូសេហ្វ ប្រ៊ូន បានថ្លែងបន្ថែមថា «ផលិតផលរបស់ក្រុមហ៊ុន Ganzberg ជាម៉ាកយីហោផលិតផលដែលផលិតតាមស្តង់ដារខ្ពស់ ដែលជានិមិត្តរូបនៃភាពអបអរ និងភាពជោគជ័យ ។ការដាក់ចេញនូវរូបរាងនិងរូបមន្តថ្មីមួយទៀត ដែលជា Ganzberg snow នេះ នឹងស័ក្ដិសមបំផុតសម្រាប់ស្រទាប់យុវវ័យ ដែលមានរសជាតិស្រាលជាងគេ កាលីបជាងគេ ឡូយជាងគេ ត្រឹម 3.9 តែប៉ុណ្ណោះ ជាហេតុដែល La Cima Cartel គឺជាជម្រើសដ៏ស័ក្ដសមបំផុតសម្រាប់ផលិតផលថ្មីមួយនេះ»

លោក ស៊ីវ ឬទ្ធី នាយកប្រតិបត្តិ និងជាស្ថាបនិក ក្រុមចម្រៀង La Cima Cartel និង Plus855 Music ក៏បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ថ្នាក់ដឹកនាំក្រុមហ៊ុនGanzberg ដែលបានផ្ដល់ឱកាសក្នុងការសហការនេះដល់សិល្បកររលកថ្មីនៅក្នុងប្រទេសកម្ពុជា។

លោកបានបន្ថែមទៀតថា «Ganzberg បានចូលរួមលើកស្ទួយវិស័យជាច្រើននៅកម្ពុជា តួយ៉ាងគឺវិស័យសិល្បៈនេះ។ ដូចនេះ Ganzberg និងពួកយើងមានចក្ខុវិស័យដូចគ្នា ដោយយើងចង់លើកតម្កើងតន្ត្រីដែលផលិតឡើងដោយសិល្បករក្នុងស្រុករបស់យើង ដោយបង្កើតសម្ព័ន្ធភាពនិងការផ្សារភ្ជាប់គ្នារវាងមនុស្ស និងរឿងរ៉ាវតាមរយៈតន្ត្រីច្រើនទម្រង់ពីពួកយើង ដែលមានអត្ថន័យសម្រាប់សំណាក់អ្នកស្តាប់នៅគ្រប់ទិសទី»

លោក និងសមាជិក ក៏ដូចជាក្រុមការងារទាំងអស់ បានប្ដេជ្ញាថា នឹងបញ្ចេញឱ្យអស់នូវសមត្ថភាព រួមដៃគ្នាបង្កើតភាពច្នៃប្រឌិតថ្មីៗបន្ថែមទៀត ដើម្បីបំពេញបំណងផ្សារភ្ជាប់អ្នកគាំទ្រផង និងបង្កើតរសជាតិថ្មី ក៏ដូចជាភាពអស្ចារ្យក្នុងវិស័យតន្ត្រីចម្រៀងរ៉េប ចេញពីស្នាដៃសិល្បករខ្មែរយើង ឱ្យកាន់តែលេចធ្លោដោយស្ដាប់មិនចេះជិនណាយ និងមានភាពល្បីរន្ទឺទាំងក្នុងស្រុក និងឈានទៅដល់លើឆាកអន្តរជាតិ ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីចុះកិច្ចព្រមព្រៀងក្លាយជាក្រុមតារាចម្រៀងទូតសុច្ឆន្ទៈ របស់ Ganzberg Snow ជាផ្លូវការ ក្រុមតារាចម្រៀង La Cima Cartel បានត្រៀមខ្លួនរួចជាស្រេចនឹងត្រៀមបង្ហាញវត្តមាននៅតាមឆាកប្រគំតន្ត្រីធំៗនៅតាមបណ្ដា រាជធានី ខេត្ត ទូទាំងប្រទេសកម្ពុជា ដើម្បីបង្កើនភាពស្និទ្ធិស្នាលមួយកម្រិតទៀត ជាមួយអ្នកគាំទ្រ ដែលតែងតែចង់ជួបផ្ទាល់ជាមួយ អាយដលដ៏ស្រស់សង្ហារបស់ខ្លួននាពេលឆាប់ៗនេះ ៕