(ឡុងដ៍)៖ ក្រុមបាល់ទាត់ Fulham បានកំពុងខិតជិតពីការទទួលបានកៅអីលេងពានអឺរ៉ុបជាលើកដំបូងរបស់ពួកគេ នៅពេលយកឈ្នះក្រុមកំពូលតារាង Liverpool ពីការពន្យារពេលពួកគេលើកពាន Premier League មុនបិទរដូវកាលដែរ។
Fulham បានយកឈ្នះក្រុមកំពូលតារាងលីគ ហង្សក្រហម Liverpool ៣-២ នៅនារាត្រីថ្ងៃអាទិត្យ ធ្វើឱ្យពួកគេរកបាន ៤៨ពិន្ទុឡើងទៅឈរលេខរៀងទី៨ ជាបណ្តោះអាសន្ន ចាញ់ប្រៀប Manchester City តែ ៤ពិន្ទុប៉ុណ្ណោះ ដែលត្រូវលេង ៧ប្រកួត មុនពេលបិទរដូវកាលឆ្នាំ២០២៤-២៥។
វាជាការធ្វើបានល្អ ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ លោក Marco Silva គិតចាប់តាំងពីពួកគេធ្វើបានល្អបំផុត ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ នារដូវកាល ២០០៨-០៩ ស្ថិតក្រោមការបង្វឹករបស់លោក Roy Hodgson ជាមួយនឹង ៥៣ពិន្ទុ។
មិនត្រឹមតែយកឈ្នះក្រុមខ្លាំង Liverpool ប៉ុណ្ណោះទេ Fulham ក៏ធ្លាប់បានយកឈ្នះក្រុមកំពុងឡើងជើង Nottingham Forest និងម្ចាស់ផ្ទះតោខៀវ Chelsea ទៀតផង ដែលកំពុងឈរនៅតំបន់ Top-4 បច្ចុប្បន្ន៕