(ឡុងដ៏)៖ ក្រុមហង្សក្រហម Liverpool ពេលនេះបានស្គាល់ការចាញ់លើកទី២ ក្នុងរដូវកាលនេះ ក្រោយថ្វីជើងក្រុម Fulham ៣-២ ក្នុងសប្តាហ៍ទី៣១ ស្ថិតក្រោមការដឹកនាំដោយលោក Arnt Slot បានកំពុងធ្វើដំណើឆ្ពោះទៅរកការឈ្នះពានលីគអង់គ្លេស Premier League លើកទី២ ខណៈនៅសល់តែ ៧ប្រកួតត្រូវបិទរដូវកាលនេះ ។

ការលេងចាញ់ក្រុម Fulham ៣-២ ក៏ពិតមែន ប៉ុន្តែក្រុម Liverpool នៅតែបន្តនាំមុខ ៧៣ពិន្ទុឈរកំពូលតរាង នឹងនាំមុខក្រុម Arsenal ដាច់ ១១ពិន្ទុផងដែរ ក្រោយក្រុមកាំភ្លើងធំលេងស្មើជាមួយ Everton ១-១ ។ ដ្បិតក្រុមលោក Arne Slot ត្រូវការពិន្ទុជាអតិបរមាជាង ១១ពិន្ទុបន្ថែមទៀត ដើម្បីធានាតំណែងជើងឯកលីគ ។

៧ប្រកួតដែលនៅសល់របស់ Liverpool គឺមានជាជួបក្រុមលំដាប់ខ្លាំង ៣ប្រកួតជាប់គ្នាតែម្តង មានក្រុមមាន់ខ្នាយមាស Tottenham Hotspur, Chelsea និងក្រុម Arsenal ។ ចាំមើលថា តើក្រុមហង្សក្រហមអាចឈ្នះពានលីគអង់គ្លេស Premier League សម័យកាលថ្មីនេះ នៅលំដាប់ពិន្ទុប៉ុន្មាន ដ្បិតលើកទី១ រដូវកាល២០១៩-២០ ពួកគេរកបានសរុបដល់ ៩៩ពិន្ទពីការលេង ៣៨ប្រកួត ។

បញ្ជាក់ផងថា Liverpool ជាក្រុមឈ្នះពានលីគអង់គ្លេស បានចំនួន ១៩លើកមកហើយ ពួកគេនឹងអាចតាមទាន់កំណត់ត្រា Manchester United នៅចំនួន ២០លើកច្រើនជាងគេ ក្នុងរដូវកាលនេះ៕