(ភ្នំពេញ)៖ ត្រឹមតែសកម្មភាពថត MV ចម្រៀងរបស់លោក ខាន់ ជេមស៍ និងកូនប្រុសស្រីនៅផ្សារធំថ្មី ផ្ទុះកក្រើកប៉ុណ្ណឹងហើយ ចុះទំរាំ Full MV ចម្រៀងទៀត ដឹងតែរាំកក្រើក រាំហុយដីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះមិនខានឡើយ។
ដើម្បីឱ្យប្លែកចម្លែកអារម្មណ៍តារាចម្រៀងលោក ខាន់ ជេមស៍ បាននាំកូនប្រុសស្រីរបស់លោក គឺលោក ដូរ៉ា និងកញ្ញា អេមមី ចូលរួមថត MV ចម្រៀងថ្មីមួយដែលមានចំណងជើងថា «រាំទៅ Team យើង» ដែលបានផ្តិតយករូបភាពយ៉ាងស្រស់ស្អាតនៅផ្សារធំថ្មីរួមបញ្ចូលជាមួយ MV ចម្រៀងនេះ។
MV ចម្រៀង «រាំទៅ Team យើង» នឹងចេញជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដោយក្នុងបទចម្រៀងនេះអាចចាក់រាំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងកម្មវិធីជួបជុំគ្រួសារ មិត្តភក្តិ និងកម្មវិធីផ្សេងៗបង្កើនបរិយាយកាសឱ្យកាន់តែសប្បាយរីករាយ។ អ្វីដែលពិសេសនោះគឺតារាចម្រៀងលោក ខាន់ ជេមស៍ បាននាំប្រុសស្រីមកចូលរួមថតជាមួយគ្នាតែម្តង ជាក់ស្តែត្រឹមតែវិដេអូសកម្មភាពដែលលោក ខាន់ ជេមស៍ ថតបង្ហោះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសម្តែងនូវការពេញចិត្ត និងមានចំនួនអ្នកចូលរួមទស្សនារហូតដល់ទៅជាង 3M Views ឯណោះ។
បទចម្រៀង «រាំទៅ Team យើង» មិនត្រឹមតែបង្កើតឡើងជាមួយសាច់ភ្លេងនិងចង្វាក់ថ្មី គួរឱ្យចង់រាំលេងកម្សាន្តប៉ុណ្ណោះទេ ថែមទាំងមានចំណុចពិសេសៗជាច្រើនផ្សេងទៀតដែលត្រូវនិងចំណងចំណូលចិត្តមិត្តយុវវវ័យ។ បន្ទាប់ពីឃើញអ្នកគាំទ្រច្រើនបែបនេះបានធ្វើឱ្យតារាចម្រៀងលោក ខាន់ ជេមស៍ រំភើបចិត្តជាខ្លាំង និងអរគុណចំពោះការគាំទ្ររបស់បងប្អូន។
កុំភ្លេចរង់ចាំទស្សនា Full MV ចម្រៀងនេះទាំងអស់គ្នាដែលត្រៀមនឹងចេញក្នុងពេលឆាប់ៗនេះ៕
https://www.facebook.com/share/v/19QY1VjcPF/?mibextid=wwXIfr