(ភ្នំពេញ)៖ ពិធីការិនីល្បីឈ្មោះ អ្នកនាងគង់ សុជាតិ, កញ្ញា ឌួង ហ្សូរីដា, លោក អេឡិច ចាន់ត្រា និងតារាបង្ហាញម៉ូដប្រុសស្រីចំនួន៣០នាក់ រួមទាំងក្រុម Influencer ជាច្រើនដួង, ភ្ញៀវជាតិ និងអន្ដរជាតិដល់ទៅជិត៣០០នាក់ បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ UNFILTERED Fashion Show របស់សាលាផ្នែកច្នៃម៉ូដអន្ដរជាតិ Raffles International College Phnom Penh នៅអគារ CONNEXION កោះពេជ្រ កាលពីរាត្រីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍ដ៍អស្ចារ្យនោះជាការរៀបចំដឹកនាំដោយនិស្សិត ៥នាក់ ក្នុងនោះមានកញ្ញាឌួង កូហ្សូណា, ម៉ៅ សាលភាពណេលលី,មុនី ស៊ីវហុង, ស៊ីវ លីឈីង និងឆង រតនា សិក្សាផ្នែក Fashion Marketing Management ឈ្មោះក្រុម Kosmos kollective ដែលមានកញ្ញា ឌួង កូហ្សូណា ដែលជាប្អូនស្រីកញ្ញា ឌួង ហ្សូរីដា ត្រូវបញ្ចប់បរិញ្ញាបត្រផ្នែកនេះផ្ទាល់ក្នុងឆ្នាំនេះ។ រីឯ សំលៀកបំពាក់ដែលច្នៃម៉ូដ រំលេចគំនិតច្នៃប្រឌិតក្នុងកម្មវិធី UNFILTERED Fashion Show នេះជាស្នាដៃនៃនិសិត្ស ៦រូបផ្សេងទៀតផ្នែក Fashion Designer បញ្ចេញស្នាដៃ ក្រោមការណែនាំ និងផ្តល់ការប្រឹក្សាផ្ទាល់ពីសំណាក់លោកសាស្តាចារ្យ លោកស្រីសាស្តាចារ្យ បរទេសប្រចាំសាលា Raffles ដែលរួមគ្នាបង្កើតកម្មវិធីដ៏មានគុណភាពនេះ ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ សាលាដែលមានតម្លៃសិក្សាខ្ពស់មួយនេះកន្លងមកគេធ្លាប់តែឃើញកូនអ្នកក្រុមអភិជនចូលសិក្សារជំនាញខាងលើបែបស្ដង់ដាអន្តរជាតិ ដែលនាឆ្នាំនេះ កម្មវិធីសិក្សាផ្នែក Fashion Marketing Management មានកូនរបស់ពិធីការិនីល្បីឈ្មោះ អ្នកនាងគង់ សុជាតិ កញ្ញា សាល ភាពណេលលី និងប្អូនស្រីរបស់ពិធីការិនីឌួង ហ្សូរីដា កញ្ញា កូហ្សូណា ដែលបានចូលរួមបង្ហាញឡើងពីស្នាដៃលេចធ្លោគ្រប់គ្រងកម្មវិធីធំៗ (Big Event) ជាលក្ខណៈស្ដង់ដានៅរាត្រីនោះតែម្ដង។
កញ្ញា ឌួង កូហ្សូណា បានឲ្យដឹងថានាងរៀនផ្នែក Fashion Marketing Management នៅ Raffles International College Phnom Penh គឺចំណាយពេល២ឆ្នាំ ដោយក្នុងនោះធ្លាប់រៀនជំនាញនេះ ប៉ុន្តែបានព្យួរការសិក្សានៅសាកលវិទ្យាល័យមួយ ដើម្បីថែទាំអ្នកម្តាយដែលមានជំងឺ។ ក្រោយពេលដែរអ្នកម្តាយបានចែកឋានទៅ ទើបមករៀនបន្ថែមនូវអ្វីដែលខ្លួនធ្លាប់បានចេះ ដើម្បីគ្រប់គ្រងហាងកាត់សំលៀកបំពាក់ «ដាណាម៉ា» ដែលអ្នកម្ដាយនាងបានបន្សល់ទុក។ នាងបន្តថា ក្រោយរៀនចប់មានការអភិវឌ្ឍន៍ច្រើន ដូចជាពីមុនអត់ដឹងថា ចំណុចខ្វះខាតអ្វីខ្លះ យើងគួរគ្រប់គ្រង Business របស់យើងបែបណា? ប្រើមនុស្សរបៀបណា? ធ្វើយ៉ាងណាឲ្យ Business ដើរទៅមុខទៀត តែឥឡូវយើងបានចំណេះពីសាលាច្រើនមែនទែន។
កូហ្សូណា បន្តថា មូលហេតុដែលនាងជ្រើសយកសាលា Raffles ដោយសារតែសាលានេះ គឺរៀនតែ២ទៅ២ឆ្នាំកន្លះចប់ តែបើយើងប្រៀបធៀបទៅសាលាផ្សេងវាអាចប្រើពេល៣ឆ្នាំ នៅទីនេះគេមានគោលការណ៍បណ្តុះទស្សៈរបស់និស្សិតដើម្បីតស៊ូនឹងការ សិក្សាក្រោមជម្រើសតែ២ គឺទី១៖ មិនបាច់បន្តការសិក្សាទេ បើគិតថាទៅមុខមិនរួច និងទី២៖ បើសម្រេចចិត្តរៀន ចូរខិតខំធ្វើយ៉ាងណាឲ្យក្លាយទៅជានិសិត្សពូកែឲ្យខាងតែបាន។ចង់ឲ្យអាជីវកម្មខ្លួនទាក់ទាញភ្ញៀវបរទេសឲ្យបានច្រើន ទើបនាងយក Raffles។ នាងមានការគាំទ្រយ៉ាងពេញទំហឹងពីបងស្រីខ្លួនជាពិធីការិនី ឌួង ហ្សូរីដា ដោយបងស្រីថាអាយុគ្រាន់តែជាតួលេខ ,សំខាន់សមត្ថភាព ហើយគ្មានអ្វីដែលយើងធ្វើមិនបានទេ តែសំខាន់សួរថាយើងចង់ធ្វើវាឬអត់ ? ដោយសារតែបងស្រីនៅពីក្រោយលើកទឹកចិត្តបែបនេះហើយទើបនាងបានបន្ដការសិក្សារជំនាញ Fashion Marketing Management រហូតដល់ចប់ក្រោយផ្អាកព្យួរការសិក្សារយៈជាច្រើនឆ្នាំកន្លងមក។
ពិធីការិនីល្បីឈ្មោះ ឌួង ហ្សូរីដា ដែលមិនត្រឹមតែគាំទ្រប្អូនស្រីនាងពេញទីឲ្យរៀនជំនាញ Fashion Marketing Management នោះទេ តែនៅពេលកូហ្សូណា ចេញអនុវត្តផ្ទាល់នោះនាងក៏បានទៅលើទឹកចិត្តប្អូនស្រីដោយផ្ទាល់ដែរនោះបានឲ្យដឹងថា ប្អូនស្រីនាងរៀនចប់ជំនាញនៅ Raffles នៅឆ្នាំនេះហើយនឹងទទួលបានសញ្ញបត្រនៅឆ្នាំក្រោយ។ កញ្ញា ហ្សូរីដា ថាសម្រាប់នាងយល់ថា Raffles ឈានមុខគេនៅកម្ពុជា ហើយជាគ្រឹះស្ថានសិក្សាមានគុណភាពលក្ខណៈ អន្ដរជាតិ ដែលមានការទទួលស្គាល់កម្រិតស្តង់ដាពិភពលោក ព្រោះនិសិត្សដែលបានរៀនចប់នៅទីនេះអាចទៅបន្ដការសិក្សាបន្ថែមនៅបណ្តាប្រទេស ជឿនលឿនដទៃទៀត។
ពិធីការិនីល្បីឈ្មោះ ឌួង ហ្សូរីដា និយាយថា «ក្នុងនាមខ្ញុំជាបងស្រី និងតំណាងឲ្យអ្នកម្ដាយ មានបំណងឲ្យប្អូនបំពេញក្ដីស្រម៉ៃបញ្ចប់អ្វីដែលគាត់ចង់រៀនតាំងពីដំបូងម្ល៉េះ។ ប្អូនស្រីបានសិក្សាជំនាញនេះយូរហើយ ថែមទាំងមានបទពិសោធន៍ និងការយល់ដឹងផ្នែករៀបចំកម្មវិធី Event Management & Organizer នៅក្រោយឆាកនៃកម្មវិធីធំមួយចំនួន ប៉ុន្ដែគាត់ពុំមានសញ្ញាបត្រ ឬបញ្ចប់ពីគ្រឹះស្ថានសិក្សាណាមួយនោះទេ អ៊ីចឹងដើម្បីឲ្យគ្រប់ស្ដង់ដាការងារដែលយើងធ្លាប់ធ្វើជាង ១០ឆ្នាំនេះ គឺគាត់ត្រូវតែមករៀនដើម្បីយកសញ្ញាបត្រ មិនមែនមានត្រឹមតែសញ្ញាឃើញ គឺវាគ្រប់គ្រាន់ទេ»។
ហ្សូរីដា បន្ថែមទៀតថា នាងមានហាងកាត់ដេរ១៦ឆ្នាំហើយ ដែលជាហាងរបស់ម្ដាយ គឺហាងកាត់ដេរ ដាណាម៉ា ដែលទាំងរូបនាងផ្ទាល់ និងប្អូនស្រីទាំងពីរសុទ្ធតែបានចូលរួមយ៉ាងសកម្មក៏ដូចជារៀនសូត្រ ផ្ទាល់ពីអ្នកម្តាយលើផ្នែករចនាម៉ូដសំលៀកបំពាក់ ទើបនាងជម្រុញ និងផ្តល់ជាកម្លាំងចិត្តឲ្យប្អូនស្រីរៀនបន្តផ្នែក Fashion & Marketing Management វិញ មិនយក Fashion Designer ទេ។ ប្អូនស្រីបានជួយច្រើនទៅលើហាងខ្លួន ព្រោះប្អូនទទួលបាននូវចំណេះដឹងបន្ថែមថ្មីពីគ្រូបរទេស ដោយគោលការណ៍បង្រៀន របស់គេគឺអាចយកមកអនុវត្តន៍ការងារ ដែលកំពុងតែមាននាពេលបច្ចុប្បន្ន។ ក្រោយប្អូនរៀនចប់ កញ្ញា កូហ្សូណា បានជួយការងារនាងច្រើនទាក់ទង Content ផ្សេងៗ ការផ្សព្វផ្សាយនៅហាង។ ទាក់ទាំង Raffles បង្កើតកម្មវិធី UNFILTERED Fashion Show ហ្សូរីដា ថាជារឿងល្អ ព្រោះអាចឲ្យអ្នករៀនចប់មានសមត្ថភាព បង្ហាញពីស្នាដៃខ្លួន និងទេពកោសល្យដែលខ្លួនទទួលបានការបណ្តុះ បង្រៀនពីសាលា ដូចជាប្អូនស្រីនាងចឹង ធ្លាប់រៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ហើយពេលនេះនាងចង់ឃើប្អូនរៀបចំការងារខ្លួនលក្ខណៈស្ដង់ដាជាមួយក្រុមការងារបរទេសដើម្បីទទួល និងពង្រឹងចំណេះដឹង បទពិសោធន៍ប្រកបដោយគុណភាព។
លោកសាស្តាចារ្យ ចូ តាន់ JOE TAN Vice President, Cambodia & India Operations នាយករង Raffles ប្រចាំនៅកម្ពុជាបានឲ្យដឹងថា Raffles បានបើកដំណើរការរយៈពេល១៥ឆ្នាំហើយ ដែលថ្ងៃនេះសាលាធ្វើកម្មវិធីនេះឡើង ដែលជាការបណ្តុំគំនិតនៃ និសិ្សត ៥នាក់ផ្នែក Fashion & Marketing Management និង៦នាក់ ផ្នែក Fashion Design ដើម្បីបញ្ចេញសា្នដៃក្រោយពួកគាត់រៀនចប់នៅសាលានេះ។ Raffle មានបណ្ដុះបណ្ដាលទៅលើផ្នែកBusiness , Fashion , Interior Design និង Fashion Management ដែលសព្វថ្ងៃនេះយើងមាននិស្សិតចំនួន២០០នាក់ (ស្រីច្រើនជាងប្រុស)។ យើងទទួលស្គាល់ថា Raffles ដែលមានប្រភពពីសាំងហ្គាពួរ មានតម្លៃថ្លៃជាងសាលាដទៃ ប៉ុន្ដែសិស្ស និសិ្សតយើងទទួលបានគឺការបង្រៀនយ៉ាងយកចិត្តទុកដាក់ពីគ្រូ និងសញ្ញាបត្រទទួលស្គាល់ពីអន្ដរជាតិ។
បច្ចុប្បន្ន Raffles មានសាខាសាលានៅតំបន់អាស៊ីមានដូចជា នៅប្រទេសកម្ពុជា ,ថៃ ,ម៉ាឡេស៊ី,ឥណ្ឌា,ឥណ្ឌូណេស៊ី,សាំងហ្គាពួរ,ចិន និងអ៊ីតាលី។ សម្រាប់ Raffles នៅកម្ពុជាយើងមានទីតាំងនៅជិតវិទ្យាល័យបឹងត្របែក និងបង្កើតតាំងពីឆ្នាំ២០១០ តែ Raffles បានបង្កើតឡើងរយៈពេល៤០ឆ្នាំហើយ ខណៈ កម្មវិធីសិក្សារគឺ Raffles ដូចគ្នានៅគ្រប់បណ្តាប្រទេសផ្នេងៗទៀត។ បន្ទាប់ពីយើងបានរៀបចំកម្មវិធី UNFILTERED Fashion Show នេះ យើងរំពឹងថា Raffles នឹងល្បីជាងមុនមានការទទួលស្គាល់កាន់តែច្រើនជាងមុន ព្រមទាំងមហាជនបានមើលឃើញនូវស្នាដៃកូន ប្អូន ឬក្មួយរបស់ពួក បានបញ្ចេញសមត្ថភាព ដែលជាផ្លែផ្កាបន្ទាប់ពីបញ្ចប់ការ សិក្សានៅ Raffles នេះគឺជាគោលដៅដ៏សំខាន់ ជាអ្វីដែលយើងចង់បង្ហាញ៕