(អឺរ៉ុប)៖ ក្រុម FC Barcelona ធ្វើបានល្អជាងគេពីការបំបាក់ក្រុម Borussia Dortmund ៤-០ នៃជើងទី១ ពានរង្វាន់អឺរ៉ុប UEFA Champions League 2024-25 ជាមួយការបិទគូប្រជែងមិនឱ្យស៊ុតសំណាញ់ទីបាន ដែលស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹក Hansi Flick បានលើកឡើងថា «យើងមិនទាន់មានសមត្ថភាពទេ! អ្នកមិនដឹងថានឹងមានអ្វីកើតឡើងនោះទេ ព្រោះបាល់ទាត់ គឺគ្រាន់តែជាកីឡាឆ្កួតៗប៉ុណ្ណោះ» ។
ដូច្នេះ Dortmund ត្រូវធ្វើការធ្ងន់ជាមួយនឹងលទ្ធផល ៤-០ នៅទឹកដីរបស់ពួកគេ ខណៈ Robert Lewandowski ជាអ្នកស៊ុតបាល់បញ្ចូលទី ២គ្រាប់ ទៅលើអតីតក្លិបចាស់របស់រូបគេ ដើម្បីផ្តល់ឱ្យក្រុមនៅតំបន់ Catalans មានគ្រាប់បាល់នាំមុននេះជើងទី១នេះ ។
Raphinha នឹងខ្សែប្រយុទ្ធវ័យក្មេង Yamal ក៏រកបានម្នាក់មួយគ្រាប់ផងដែរក្នុងជំនួបនេះ ខណៈស្ថិតក្រោមការដឹកនាំដោយលោក Hansi Flick ក្លិប Barca រកបានគ្រាប់បញ្ចូលទី ៣៦គ្រាប់ចំណោមការលេង ១១ប្រកួត នៃក្របខណ្ឌពាន UEFA Champions League 2024-25 ហើយសរុបរួមទាំងLewandoski, Yamal និង Raphinha មានចំនួន ១៤៥គ្រាប់ ពីការលេងគ្រប់កម្មវិធី ៤៨ប្រកួត ។
សម្រាប់ការប្រកួតជើងទី២ នឹងធ្វឡើងនៅសប្តាហ៍ក្រោយ នាថ្ងៃទី១៦ ខែមេសានេះ ក្នុងទឹកដីអាល្លឺម៉ង់វិញម្តង ដ្បិតក្រុម Dortmund ជាក្រុមរងជើងឯករដូវកាលមុន៕