(មីឡាន)៖ ក្រុមការពារតំណែងជើងឯក Inter Milan បានបន្ថែម ៣ពិន្ទុក្នុងដី ដើម្បីនាំមុខកំពូលតារាង Serie A ដាច់ ៦ពិន្ទុគិតត្រឹមពេលនេះ ក្រោយឈ្នះភ្ញៀវ Cagliari ៣-១ កាលពីរាត្រីថ្ងៃសៅរ៍។

នេះមានន័យថា ក្រុមលេខ២ ពពកស Napoli របស់លោក Antonio Conte ត្រូវតែយកឈ្នះ Empoli នៅរាត្រីថ្ងៃចន្ទដាច់ខាត ក្នុងការបន្ថយគំលាតមកនៅត្រឹម ៣ពិន្ទុវិញ។

ក្នុងការប្រកួតពេញម៉ោង ៩០នាទី នៅកីឡដ្ឋាន Stadio Giuseppe Meazza ដែលមានអ្នកទស្សនាផ្ទាល់ជាង ៧ម៉ឺននាក់ផងនោះ ខ្សែប្រយុទ្ធចាស់វស្សា Marko Arnautovic របស់អូទ្រីសជាអ្នករកបានគ្រាប់បែកពងមាន់ឱ្យ Inter នៅនាទី១៣ និងជាគ្រាប់បាល់ចូលទីលើកទី៧ របស់គេផងដែរនារដូវកាលនេះគ្រប់កម្មវិធីជាមួយនៃក្រុមកំពូលលីគអ៉ីតាលីបច្ចុប្បន្ន។

Lauro Martinez ជាអ្នករកបានគ្រាប់ទី២ សម្រាប់ Inter បន្ទាប់ពីអ្នកចាំទី Yann Sommer បានជួយសង្រ្គោះបាល់ពីការតែតរបស់ខ្សែប្រយុទ្ធ Robert Piccoli នៃក្រុមភ្ញៀវ Cagliari។ ការបរាជ័យរបស់ពួកគេនេះដែរ បានញាំងឱ្យ Cagliari មាន ៦ពិន្ទុដាច់ពីតំបន់កាត់ចោលដដែល ដែលមានការប្រកួតលើសគេ ២ក្រុម ក្នុងចំណោម ៥ក្រុមដែលស្ថិតនៅក្រោមពួកគេ៕