(ភ្នំពេញ)៖ សម្រាប់អ្នកភ្នំពេញ ដែលអត់មានស្រុកកំណើតទៅលេងហ្នឹងគេ ហើយមិនចង់ដើរលេងហាលថ្ងៃក្តៅ កុំភ្លេចទៅលេង «មេហ្គាសង្រ្កាន្ត ខ្យល់ត្រជាក់» ដែលនឹងមានរៀបចំកម្មវិធីសប្បាយៗបែបប្រពៃណីខ្មែរ។
កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៩យប់ នៅផ្សារទំនើប ជីប ម៉ុង ២៧១មេហ្គាម៉ល។
ដោយនៅក្នុង «មេហ្គាសង្រ្កាន្ត ខ្យល់ត្រជាក់» នឹងមានកម្មវិធីសម្តែងរបាំប្រពៃណី រួមមានរបាំក្ងោកប៉ៃលិន របាំមណីមេខលា របាំកណ្តូបសេះ របាំត្រុដិ របាំទេពមនោរម្យ របាំទេវស្រីសួគ៌ របាំច្រូតស្រូវ របាំក្រាប និងរបាំកូរសមុទ្រទឹកដោះ ដែលជាការសម្តែងរបស់សិល្បករ សិល្បការិនី មកពីក្រសួងវប្បធម៌និងសិល្បករជាច្រើនរូបផ្សេងទៀត។
បន្ថែមពីនោះសង្រ្កាន្តនៅផ្សារជីប ម៉ុង ក៏មានការលេងល្បែងប្រជាប្រិយ ទស្សនាភូមិក្មេងខ្មែរនិងមេហ្គាផ្សារខ្មែរ ដោយមានចូលរួមសម្តែងល្ងោនខ្មែរជាច្រើនទម្រង់ ដូចជាល្ងោនអាប៉េ រឿងនាងផ្កាលំចង់ ល្ងោននិយាយ រឿងកំពង់ធំជំរុំចិត្ត និងការស្លៀកសំលៀកបំពាក់បុរាណខ្មែរ ដោយឥតគិតថ្លៃផងដែរ។
មិនត្រឹមតែប៉ុណ្ណោះផ្សារក៏មានការសម្តែងបទចម្រៀងសម័យលើឆាកតន្រ្តី ការលេងល្បែងកម្សាន្តយករង្វាន់និងការលក់បញ្ចុះតម្លៃពិសេសៗរហូតដល់ ៧៩% នៅតាមហាងទំនិញផ្សេងៗរហូតថ្ងៃទី២៣ខែមេសា ឆ្នាំ២០២៥ឯណោះ។
ដូច្នេះសម្រាប់អ្នកដែលមិនមានស្រុកកំណើតទៅលេង និងមិនចង់ចំណាយលុយច្រើនទៅលេងសង្រ្កាន្តតាមខេត្តនានា អាចអញ្ចើញចូលរួមលេងនៅមេហ្គាសង្រ្កាន្តក្នុងផ្សារមានម៉ាស៊ីនត្រជាក់ បាននៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល -Chip Mong 271 Mega Mall ព្រោះចូលឆ្នាំខ្មែរជាខែចែត្រនោះអី៕