(ឡុងដ៏)៖ ក្រុមហង្សក្រហម Liverpool បន្តដំណើឈានទៅលើកពាន Premier League របស់ពូកគេ ពីការបន្តឈ្នះក្រុម West Ham United ខណៈក្រុមបិសាចក្រហមបានត្រឹមបន្តសោកសៅក្រោយលេងចាញ់ Newcastle United ៤-១ នៃជិតបញ្ចប់រដូវកាលនេះ។
Liverpool បន្តនាំមុខក្រុមឈរលេខ២ Arsenal ១៣ពិន្ទុ ក្រោយពីកីឡាករ Diaz និងខ្សែការពារ Van Dijk ស៊ុតបានម្នាក់ ១គ្រាប់ ពីការយកឈ្នះ West Ham ២-១ ដ្បិត ១គ្រាប់របស់ក្រុមញញ្ញួរធំបានមកពីការធ្វេសប្រហែសរបស់ Robertson នៃជំនួបទី៣២ ជើងទី២ របស់ពួកគេ ។
ការលេងចាញ់របស់ Man United បានធ្វើក្រុមដឹកនាំដោយលោក Ruben Amorim នៅមានតែ ៣៨ពិន្ទុនឹងឈរលេខ៣២ ក្នុងតារាងបណ្តោះអាសន្ន ខណៈការយកបាន ៣ពិន្ទុរបស់ក្រុមសារិកាព្រៃ Newcastle United នាំពួកគេបន្តកាន់កាប់កៅអីលេងពានអឺរ៉ុប UEFA Champions League រដូវកាលក្រោយ ដ្បិតនៅសល់តែ ៧ប្រកួតទៀតប៉ុណ្ណោះ ៕