(ឡុងដ៏)៖ បរុសសញ្ជាតិអេស្ប៉ាញ Carlos Alcaraz ស្គាល់ការលើកពានរង្វាន់វាយកូនបាល់ Monte Carlo Masters ជាលើកដំបូង ក្លាយជាជ័យជម្នះដ៏ធំបំផុតរបស់រូបគេ ក្នុងឆ្នាំ២០២៥នេះ គិតចាប់តាំងពីការលើកពាន Wimbledon កាលឆ្នាំ២០២៤ ។
ក្នុងកម្មវិធីវាយ (Tennis) Monte Carlo Masters កីឡាករឈរលេខ ២ពិភពលោក Carlos Alcaraz បានវាយបកយ៉ាងស្វិតស្វាយយកឈ្នះកីឡាករ Lorenzo Musetti នៅលំដាប់ពិន្ទុ ២សិតចុងក្រោយ ៦-1, ៦-០ ក្រោយការនាំមុខរបស់គូប្រជែង ៦-៣ នៃមួយសិតដំបូង ។
នេះជាការឈ្នះពានរង្វាន់វាយកូនបាល់លើទីលានដីឥដ្ឋលើកទី២ របស់ក្មេងប្រុសវ័យ ២១ឆ្នាំ Carlos Alcaraz បន្ទាប់ពីលើកទី១ នៅកម្មវិធី Grand Slam (French Open 2024) ៕