(ឡុងដ៏)៖ លោក Ruben Amorim មានរបាយការណ៍បង្ហាញថា ការដឹកនាំឈ្នះរបស់លោកមានអត្រាត្រឹមតែ ៣៨ភាគរយប៉ុណ្ណោះ នៅក្លិប Manchester United នៅគ្រប់ការប្រកួតទាំងអស់ ដោយនបានឈ្នះតែ ១២លើកក្នុងចំណោម ៣២ប្រកួត។ នេះបើតាមប្រភពពី Sky sport ។

ជាមួយគ្នានេះ ៤ប្រកួតនៃការបញ្ចប់លីគ Premier League គឺមានតែចាញ់ និងស្មើមួយ ហើយក្រុមឈរនៅលេខរៀងទី៣២ ក្នុងតារាងពិន្ទុប៉ណ្ណោះ ខណៈនៅសល់ ៦ប្រកួតទៀតនៃលីគអង់គ្លេស តែនៅពានលំដាប់ទី២ Europa League 2024-25 ។

ក្រោយការដឹកនាំរបស់លោក Ruben Amorim ពួកគេត្រូវជួបក្រុម Lyon នៃជើងទី២ ដណ្តើមកៅអីវគ្គ ៤ក្រុម ដោយត្រូវការឈ្នះដាច់ខាតក្រោយពេលជើងទី១ ស្មើគ្នា ២-២ ដែលនេះជាឱកាសការឈានទៅរកការឈ្នះពានជាមួយបិសាចក្រហមក្រោយដឹកនាំរបស់លោក ៕