(អឺរ៉ុប)៖ កីឡាករ Mykolas Alekna ដែលមានសញ្ជាតិលីទុយអានី បានបង្កើតប្រវត្តិសាស្ត្រនឹងបំបែកកំណត់ត្រាពិភពលោក ហើយក្លាយជាអត្តពលិកដំបូងគេដែលបានប្រកួតកីឡាចោលដុំដែកបានចម្ងាយ ៧៥.៥៦ម៉ែត្រ កាលពីថ្ងៃអាទិត្យ នៅឯព្រឹត្តិការណ៍ World Athletics Continental Tour Bronze Meeting នៅទីក្រុង Ramona នៃរដ្ឋ Oklahoma ។
នេះក៏ជាការបំបែកឯតទគ្គកម្មពិភពលោកកាលពីមុនរបស់រូបគេ ដោយច្រើនជាង ១ម៉ែត្រ ដែលរូបគេជាម្ចាស់មេដាយប្រាក់នៅព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ ដោយបើកការប្រកួតជាមួយនឹងការបោះដុំជាកំណត់ត្រាពិភពលោក ៧៤.៨៩ម៉ែត្រ ។
ហើយកាលនៅវ័យ ១៩ឆ្នាំ Mykolas Alekna គឺជាអត្តពលិកលីទុយអានី ដែលមានជំនាញក្នុងការបោះដុំ (Discus) ខណៈកាលនៅអាយុ ១៩ឆ្នាំ រូបគេបានឈ្នះមេដាយប្រាក់ នៅក្នុងការប្រកួតជើងឯកពិភពលោកឆ្នាំ២០២២ ហើយក្លាយជាម្ចាស់មេដាយកីឡា (Discus) ពិភពលោកដែលក្មេងជាងគេក្នុងប្រវត្តិសាស្ត្រ ៕