(បរទេស)៖ FIFA បានបង្ហាញក្រុមមន្ត្រីប្រកួតចំនួន ១១៧នាក់ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA Club World Cup ហើយបាននិយាយថាអាជ្ញាកណ្តាលនឹងត្រូវពាក់កាមេរ៉ាលើករាកាយ ដើម្បីកំណត់ការអនុវត្តច្បាប់ឱ្យច្បាស់លាស់លើអ្នកចាំទីដោយភាពតឹងរ៉ឹង នៅក្នុងការប្រកួតដែលនឹងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក។

គណៈកម្មាធិការអាជ្ញាកណ្តាលរបស់ FIFA បានតែងតាំងមន្ត្រីមកពីសមាគមសមាជិកចំនួន៤១ រួមមានអាជ្ញាកណ្តាល ៣៥នាក់ ជំនួយការអាជ្ញាកណ្តាលចំនួន ៥៨នាក់ និងមន្រ្តីវីដេអូការប្រកួតចំនួន ២៤នាក់ សម្រាប់ព្រឹត្តិការណ៍ដែលត្រៀមរៀបចំចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដែលមាន ៣២ក្រុមចូលរួមលេងក្នុងទម្រង់ប្រកួតថ្មី ។

FIFA ក៏បាននិយាយថា ការសម្រេចដាក់កាមេរ៉ាលើរាងកាយអជ្ញាកណ្តាល នឹងផ្តល់ឱ្យអ្នកគាំទ្រនូវទិដ្ឋភាពដែលមិនធ្លាប់មានពីមុននៃសកម្មភាពនៅលើទីលាន ខណៈដែលអ្នកចាំទីដែលកាន់បាល់លើសពី ៨វិនាទី ឥឡូវនេះនឹងត្រូវកំណត់ផ្តល់ឱ្យគូប្រកួតទាត់បាល់ជ្រុងវិញ ៕