(អ៉ីតាលី)៖ ក្រុមពពកស Napoli បានយកឈ្នះក្រុម Empoli ៣-០ នាំឱ្យបង្កើនកម្តៅក្នុងការប្រជែងពានរង្វាន់លីគអ៉ីតាលី Serie A ជាមួយនឹងការប្រដេញពិន្ទុ ៧១ និង ៦៨ពិន្ទុ កំពូលតារាងដែលជិតបិទបញ្ចប់រដូវកាលនេះដែលនៅសល់ ៦ប្រកួតទៀត ។

ការប្រកួតសប្តាហ៍ទី៣២ ក្នុងជ័យជម្នះ ៣-០ របស់ក្រុម Napoli ធ្វើបានសម្រេចដោយកីឡាករ McTominay ២គ្រាប់ម្នាក់ឯង ជាមួយកីឡាករមាឌធំ Romelu Lukaku ។ ខណៈប្រកួតទី៣៣ ក្រុមពពកស ត្រូវប៉ះក្រុម Monza ដ្បិតក្រុម Inter Milan ត្រូវរងសម្ពាធជួយក្រុម Bayern Munich មុនបន្តការពារតំណែងកំពូលតារាងលីគជួបក្រុម Bologna ថ្ងៃទី២០ ខែមេសានេះ ៕