(ភ្នំពេញ)៖ មានរឿងរ៉ាវដ៏ចម្លែកមួយនឹកស្មានមិនដល់បានកើតទៅលើ ប្ដីប្រពន្ធមួយគូឈ្មោះធឿន ប៊ុនថៃ និងភរិយា ឌឿង ឡាឌី រស់នៅភូមិឃ្លៃ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ពួកគាត់ទាំងពីរត្រូវបានក្រុមការងាររបស់ក្រុមហ៊ុនស្រាបៀរ GANZBERG ខលមកប្រាប់ថាបានឈ្នះរង្វាន់អាពាហ៍ពិពាហ៍ ដែលមានទឹកប្រាក់ចំនួនដល់ទៅ ១០០០ដុល្លារ គ្រាន់តែបានលឺហើយពួកគាត់ពិតជារំភើប រីករាយខ្លាំងណាស់។
បន្ទាប់ពីបានលឺដំណឹងរួចហើយរយះពេលតែប៉ុន្មានថ្ងៃក្រុមការក៏បានចុះទៅប្រគល់រង្វាន់ដល់ទីតាំងពួកគាត់ទាំងពីរនាក់តែម្ដង ក្រោយពីទទួលបានលុយហើយ លោកធឿន ប៊ុនថៃ ដែលត្រូវជាប្ដីបានរៀបរាប់អោយដឹងថា មុនពេលបានឈ្នះរង្វាន់ពី GANZBERG គាត់បានយល់សប្ដិឃើញថាគាត់និងប្រពន្ធបានដើរទៅផ្សារទាំងពីរនាក់ ក៏រើសបានលុយដុល្លារចំនួនមួយដុំ សុទ្ធតែក្រដាស់ ១០០ដុល្លារ មានចំនួន១០សន្លឹក ស្មើរនឹង ១,០០០ដុល្លារ ថាអរអើយអរ ដល់ពេលមើលអោយច្បាស់ស្រាប់តែចេញលុយសែន ក៏ភ្ញាក់ព្រឺតពីដំណេក។
លុះស្អែកឡើងក៏មានក្រុមការងារខលមកប្រាប់ថាបានឈ្នះរង្វាន់លុយ ចំនួន ១,០០០ដុល្លារពីក្រុមហ៊ុនស្រាបៀរពិតប្រកដមែន ហើយបានបន្តទៀតថាស្មានតែចាញ់បោកយល់សប្តិ អីឡូវក្លាយជាការពិតសោះ។
ពួកគាត់បានបន្ថែមទៀតថា លុយដែលបានមក គឺពួកគាត់យកទៅពង្រីកមុខរបរបន្ថែម និងទិញ GANZBERG ដាក់អោយច្រើនៗព្រោះលក់ដាច់ជាងគេ រង្វាន់ច្រើនជាងគេ និងឆ្ងាញ់ជាងគេ។ ជាចុងក្រោយប្ដីប្រពន្ធមួយគូនេះ បានផ្ដាំផ្ញើរទៅកាន់ពុកម៉ែបងប្អូនសូមបន្តការគាំទ្រ GANZBERG ពិតជាមិនខកបំណងទេ បើមានកម្មពិធីដូចជា៖ មង្គលការ ឡើងគេហដ្ឋានថ្មី ជប់លៀង ខួបកំណើត និងកម្មពិធីផ្សេងៗ សូមទិញស្រាបៀរ GANZBERG ដាក់ចូលកម្មពិធី នឹងមានឪកាសឈ្នះរង្វាន់ដូចពួកខ្ញុំទាំងពីរនាក់ជាក់ជាមិនខាន។ GANZBERG ឆ្ងាញ់, រង្វាន់យក្ស រង្វាន់ច្រើន ផឹក GANZBERG បានចំណងដៃច្រើនៗសូមពិសាដោយការទទួលខុសត្រូវ! ប្រស្រវឹងកុំបើកបរ៕