(ភ្នំពេញ)៖ កាន់តែប្លែកភ្នែក ប្លែកអារម្មណ៍ លើកស្ទួយវប្បធម៌ ប្រពៃណីខ្មែរដ៏ល្អផូរផង់! ក្រុមហ៊ុនកូនខ្មែរធំបង្អស់មួយនៅកម្ពុជា ខ្មែរ ប៊ែវើរីជីស បានចូលរួមសហការយ៉ាងសកម្មជាមួយរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំនៅតាមបណ្តាខេត្តក្រុង ចំណាយសរុបជិត ១លានដុល្លារ ចូលរួមឧបត្ថម្ភ និងរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំ ២០២៥នេះ ឱ្យកាន់តែប្រសើរប្រមូលបងប្អូនប្រជាជនខ្មែរមកចូលរួមរាប់ម៉ឺននាក់ ជាពិសេសក៏បាននាំ Influencer អន្តរជាតិលោក Kumula មកចូលរួមផ្សព្វផ្សាយពីសង្រ្កាន្តរបស់កម្ពុជា និងទេសចរណ៍យើង ឱ្យអន្តរជាតិបានស្គាល់ផងដែរ។

ជាក់ស្តែងចាប់តាំងពីថ្ងៃទី ១២-១៦ ខ្មែរ ប៊ែវើរីជីស ក៏បានរៀបចំចុះចែកទឹកពិសាកម្ពុជាចំណុះ 1.5L ចំនួន៨ម៉ឺនដប ដល់បងប្អូនធ្វើដំណើរទៅស្រុកកំណើត នៅតាមស្ថានីយ៍រថយន្តក្រុង ៦ទីតាំង និង ៦ថ្ងៃជាប់គ្នាតែម្តង។ កាន់តែអស្ចារ្យ ក្រុមហ៊ុន ក៏រៀបចំលេងល្បែងប្រជាប្រិយ ការចែកកាំភ្លើងទឹកសរុបរហូតដល់  ២០០០ដើម ជាពិសេសមានការប្រកួតបាញ់ទឹកធំជាងគេ ជាមួយតារាល្បីៗរបស់យើង Vin Vitou, Tim Win, Mariam, Lucas និង Influencer អន្តរជាតិលោក Kumula ផងដែរ។

ក្រៅពីនេះ ខ្មែរ ប៊ែវើរីជីស ក៏បានរៀបចំការកម្មវិធីសង្ក្រាន្ត នៅតាមបណ្តាខេត្តក្រុង មានការលេងល្បែងប្រជាប្រិយ ការប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្ស ជាមួយនឹងប្រដាល់គុនខ្មែរ និងនាំយកតារាល្បីៗ មកញ៉ាំបរិយាកាសប្បាយៗ មានបងប្អូនមកចូលរួមយ៉ាងច្រើនរាប់ម៉ឺននាក់។ ក្នុងនោះវត្តមានរបស់ថ្នាក់ដឹកនាំកំពូល អ្នកឧកញ៉ា លាង ម៉េង ក៏បានមកលេងកៀកស្និទ្ធស្នាលជាមួយបងប្អូន នៅតាមសង្គ្រាន្តជាច្រើនកន្លែងផងដែរ។

សកម្មភាពរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមយ៉ាងពេញទំហឹង ជាមួយថ្នាក់ដឹកនាំ ដើម្បីរៀបចំឱ្យពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៥នេះ ឱ្យកាន់តែអស្ចារ្យ បានឧបត្ថម្ភអង្គរសង្រ្កាន្ត សង្រ្កាន្តវិទ្យាល័យ សង្រ្កាន្តសកលវិទ្យាល័យ សង្រ្កាន្តតាមខេត្តក្រុង ជាមួយសកម្មភាពលេងល្បែងប្រជាប្រិយ រួមទាំងបានឧបត្ថម្ភផ្តាច់មុខរៀបចំបុណ្យភូមិដ៏ធំនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល និងវត្តស្វាយអណ្តែត។

គាំទ្រ ខ្មែរ ប៊ែវើរីជីស លើកស្ទួយវប្បធម៌ប្រពៃណីជាតិខ្មែរ!៕