(ប្រេស៊ីល)៖ ខ្សែប្រយុទ្ធ Neymar ត្រូវបានប្តូរចេញពីទីលាន រួមជាមួយអារម្មណ៍បង្ហូរទឹកភ្នែក ដោយសារតែជួបបញ្ហារបួសភ្លៅខាងឆ្វេង ពេលលេងទល់ក្រុម Atletico Mineiro ក្នុងក្របខ័ណ្ឌ Serie A របស់លីគប្រេស៊ីល ដ្បិតក្រុមទទួលបានជ័យជម្នះ ២-០ លើគូប្រកួតរដូវកាលនេះ ។

បញ្ហារបួសរបស់ Neymar ដែលត្រូវប្តូរចេញនៅនាទី៣៤ ត្រូវបានលោក Cesar Sampaio ដែលគ្រូបង្វឹកក្រុម Santos បានប្រាប់អ្នកយកព័ត៌មានថា «វាលឿនពេក ក្នុងការផ្តល់ចម្លើយច្បាស់លាស់ណាមួយ យើងមិនទាន់មានរោគវិនិច្ឆ័យនៅឡើយទេ»

សូមជម្រាបផងថា កីឡាករវ័យ ៣៣ឆ្នាំ Neymar ទើបរកបាន ៣គ្រាប់នៃការបង្ហាញខ្លួនបាន ៨ប្រកួតជាថ្មីនៅក្លិប Santos ខណៈកន្លងមកធ្លាប់រងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរ ពេលការប្រកួតជម្រុះ World Cup លេងទល់ក្រុមអ៊ុយរូហ្គាយ កាលពីខែតុលា ឆ្នាំ២០២៣ ក្រោយមករូបគេបានព្យាយាមតស៊ូ ដើម្បីត្រលប់មករកភាពរឹងមាំឡើងវិញ ។

Neymar បានផ្ទេរមកកាន់ក្លិបដើមកំណើត Santos ពីក្លិប Al-Hilal កាលពីខែមីនា ហើយបញ្ហារបួសរូបគេត្រូវដកខ្លួនចេញពីក្រុមជម្រើសជាតិ ខណៈគ្រូបង្វឹកបន្តថា «ឥឡូវនេះយើងពិតជាត្រូវផ្តល់ក្តីរំពឹងថា វាមិនមែនជាអ្វីដែលនឹងធ្វើឱ្យគាត់ស្ថិតនៅក្រៅយូរនោះទេ»