(ភ្នំពេញ)៖ ប្រទេសឥណ្ឌូនេស៊ី ទទួលបានសិទ្ធិរៀបចំការប្រកួតដណ្តើមពានរង្វាន់ជើងឯកយុវជនអាស៊ាន អាយុក្រោម ២៣ឆ្នាំ (ASEAN U23 Championship 2025), នេះបើតាមសេចក្តីប្រកាសពី ASEAN Football Federation (AFF)។ ការប្រកួតគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ។
បញ្ជាក់ផងថា នេះជាការរៀបចំការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ជើងឯកយុវជនតំបន់អាស៊ាន អាយុក្រោម ២៣ឆ្នាំ ផ្លូវការលើកទី៥ ខណៈធ្លាប់លុបចោលព្រឹត្តិការណ៍នេះ ១លើកកាលឆ្នាំ២០១១ ដែលពេលនោះ ឥណ្ឌូនេស៊ី ក៏ទទួលបានសិទ្ធិរៀបចំផងដែរ គ្រាដែលកម្មវិធីនេះ ក្រុមវៀតណាម យកបានជើងឯក ២លើក, ថៃ និងឥណ្ឌូនេស៊ី បានម្នាក់ ១លើកដូចគ្នា ។
រំលឹកផងថា កម្ពុជា ក៏ធ្លាប់ទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍នេះ កាលឆ្នាំ២០១៩ ដែលពេលនោះ ឥណ្ឌូនេស៊ី ឈ្នះជើងឯក ខណៈម្ចាស់ផ្ទះបានត្រឹមឈានដល់តំណែងលេខ៤ ៕