(ឡុងដ៏)៖ ការប្រកួតដណ្តើមពានរង្វាន់ជើងឯកក្លិបបាល់ទាត់លំដាប់ទី២ អឺរ៉ុប UEFA Europa League 2024-25 ពេលនេះឈានចូលដល់វគ្គ ៤ក្រុមហើយ ដោយមានក្រុមបិសាចក្រហម Manchester United បានឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញយកឈ្នះក្រុម Lyon ៥-៤ នៃជើងទី២ ពីវគ្គ ៨ក្រុមចុងក្រោយ ។
ក្រុមមាន់ខ្នាយមាស Tottenham Hotspur ត្រូវប៉ះក្រុម Bodoe/Glimt ក្រោយពីរកបានលទ្ធផលឈ្នះនៃជើងទី២ ទៅលើក្រុម Eintracht Frankfort និងក្រុម Lazio នៅក្រៅទឹកដីដូចគ្នា ។
ប្រកួតជើងទី២ Man United បានវាយបកយកឈ្នះក្រុម Lyon ៥-៤ ពីការលេងបន្ថែមម៉ោងដល់ ១២០នាទីក្នុងកីឡដ្ឋាន Old Trafford ជាមួយការព្យាយាមស៊ុតគ្នាទៅវិញទៅមក តែមួយគ្រាប់របស់កីឡាករ Harry Maguire នៅនាទី១២០+១ បាននាំក្រុមសម្រេចបានជោគជ័យឈានទៅវគ្គ ៤ក្រុមជាបន្ត ។
សម្រាប់វគ្គ ៤ក្រុមចុងក្រោយពានលំដាប់ទី២ អឺរ៉ុប UEFA Europa League 2024-25 ក្រុមបិសាចក្រហមត្រូវប៉ះក្រុម Athletic Club ដែលនឹងការលេងជើងទី១ ត្រូវលេងនៅថ្ងៃទី១ ខែឧសភា ហើយជើងទី២ លេងនៅថ្ងៃទី ៩ខែដដែលនេះ ហើយចំណោម ៤ក្រុមនេះ មានតែក្រុម Spurs និង Man United ធ្លាប់លើកពាននេះ ៕