(ឡុងដ៏)៖ ខ្សែការពារឆ្នើមះអន្តរជាតិហូឡង់ Virgil van Dijk បានសម្រេចបន្តចុះកុងត្រាថ្មី ក្នុងរយៈពេល ២ឆ្នាំបន្ថែមនៅក្លិប Liverpool ជាមួយកិច្ចសន្យាតម្លៃប្រាក់ខែអាចឈានដល់ប្រមាណ ៤០០,០០០សែនផោនក្នុងមួយសប្តាហ៍ ខណៈរូបគេបានលើកឡើងថា «មិនដែលមានការសង្ស័យក្នុងចិត្តណាមួយនៅការបន្តនៅ Liverpool នោះទេ ។
រំលឹកផងថា ប្រធានក្រុម Liverpool បានដើរតាមមិត្តរួមក្រុម Mohamed Salah ក្នុងការបន្តប្តេជ្ញាសាងអនាគតរបស់រូបគេបន្តទៀតនៅ Anfield រហូតដល់ឆ្នាំ២០២៧ បន្ទាប់ពីការរង់ចាំការសម្រេចិត្តចុះកុងត្រាថ្មីនេះ ខណៈតម្លៃប្រាក់ខែពីមុនរបស់ Virgil van Dijk ទទួលបានតម្លៃ ២២០,០០០ម៉ឺនផោន ក្នុងមួយសប្តាហ៍ ។
រដូវកាលនេះ Liverpool ស្ថិតក្រោមការដឹកនាំដោយលោក Arnt Slote បានត្រៀមលើកពានលីគអង់គ្លេស Premier League 2024-25 បន្ទាប់ពីនាំមុខដាច់ ១៣ពិន្ទុពីក្រុម Arsenal ដែលនៅសល់តែ ៦ប្រកួតទៀតត្រូវបិទបញ្ចប់រដូវកាល ប្រសិនបើពួកគេបន្តឈ្នះនៅជំនួបដែលនៅសល់នេះ នោះនឹងសរុបបាន ៩៤ពិន្ទុ។
ការចូលរួមជាមួយ Liverpool សម្រាប់ខ្សែការពារ Van Dijk បានរួមចំណែកជួយក្រុមឈ្នះពានធំៗ Premier League, UEFA Champions League និងពាន FIFA Club World Cup ហើយនាមជាខ្សែការពាររូបគេក៏កំពុងស៊ុតបាន ២៧គ្រាប់ផងដែរ៕