(ភ្នំពេញ)៖ ក្នុងឱកាសខួបលើកទី១០ ធនាគារ ព្រីនស៍ នឹងរៀបចំសិក្ខាសាលាផ្តាច់មុខស្តីពី ហុងស៊ុយ ដែលដឹកនាំដោយលោកគ្រូ Lee Xu មកពីប្រទេសម៉ាឡេស៊ី។ នៅក្នុងការបញ្ចូលគ្នារវាងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ ធនាគារ ព្រីនស៍ នឹងរៀបចំការជួបជុំតែមួយគត់ សម្រាប់អតិថិជនសេវាធនាគារអាទិភាព ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់អេនម៉ូន។

លោកគ្រូ Lee Xu ជាអ្នកឯកទេសហុងស៊ុយដ៏ល្បីល្បាញជុំវិញពិភពលោក ជាមួយបទពិសោធន៍ជាងពីរទសវត្សមកហើយ លោកនឹងអញ្ជើញមកចែករំលែកចំណេះដឹង អំពីរបៀបនៃការប្រើប្រាស់ថាមពលខាងក្នុង ដើម្បីលើករាសី ភាពរុងរឿង បង្កើនផលិតភាព និងភាពជោគជ័យរបស់ខ្លួន។ ជាមួយនឹងជំនាញក្នុងការបញ្ចូលយុទ្ធសាស្រ្តសហសម័យទៅក្នុងហុងស៊ុយ វគ្គមួយនេះនឹងបង្ហាញអ្នកអំពីបច្ចេកទេសជាក់ស្តែង ក្នុងការបង្កើនប្រសិទ្ធភាពទាំងក្នុងជីវិតរស់នៅ និងក្នុងអាជីពការងារ ដែលជាជ្រុងសំខាន់មួយសម្រាប់ពិភពលោក ដ៏ជឿនលឿននាពេលបច្ចុប្បន្ន។

លើសពីសិក្ខាសាលា ព្រឹត្តិការណ៍នេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់ជូនអតិថិជននូវដំណោះស្រាយហិរញ្ញវត្ថុច្រើនជាងមុន ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅដែរ។ អ្នកចូលរួមនឹងទទួលបានឱកាសក្នុងការបង្កើនទំនាក់ទំនងរបស់ខ្លួន ជាមួយបុគ្គលសំខាន់ៗ និងរីករាយជាមួយអត្ថប្រយោជន៍ពិសេសៗ ដែលផ្តល់ជូនពីសំណាក់ដៃគូរបស់ធនាគារ ព្រីនស៍ រួមមានក្រុមហ៊ុនធានារ៉ាប់រង អេអាយអេ អូអេស៊ីស ថេក មន្ទីរសម្រាកព្យាបាល ស៊ីង-ស្ពេសឺលីស មេឌីខល សេនធ័រ និងសណ្ឋាគារ សាន់អេនម៉ូន។ ក្រៅពីការពិភាក្សាអំពីហុងស៊ុយដោយឥតគិតថ្លៃ អតិថិជនក៏នឹងទទួលបានរង្វាន់ផ្សេងៗ ដូចជា ប័ណ្ណបញ្ចុះតម្លៃសម្រាប់ទទួលទានអាហារ នៅភោជនីយដ្ឋានប្រណីតៗ និងកញ្ចប់ពិនិត្យសុខភាពកម្រិតព្រីមៀនជាដើម។

លោកស្រី ប៉េង លីយ៉ា នាយិកាប្រតិបត្តិធុរកិច្ចនៃធនាគារ ព្រីនស៍ បានថ្លែងថា «នៅធនាគារ ព្រីនស៍ យើងផ្តល់ជូនលើសពីដំណោះស្រាយហិរញ្ញវត្ថុ។ យើងបង្កើតបទពិសោធន៍ធនាគារមួយ ដែលអាចជួយអតិថិជនរបស់យើង ឲ្យទទួលភាពជោគជ័យគ្រប់ផ្នែកនៃជីវិត។ ការអញ្ជើញលោកគ្រូ លី ហ្សូ ឲ្យមកចូលរួមជាមួយយើង គឺពិតជាសមស្របទៅនឹងគោលការណ៍បេសកកម្មរបស់យើង ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុរួមមួយ ដែលលើកកម្ពស់ទាំងសុខុមាលភាព និងភាពរីកចម្រើនរបស់អតិថិជនយើងផងដែរ»។

ដោយសារកន្លែងមានកំណត់ ធនាគារ ព្រីនស៍ សូមលើកទឹកចិត្តឲ្យអតិថិជនសេវាធនាគារអាទិភាពទាំងអស់ ធ្វើការទំនាក់ទំនងទៅកាន់ប្រធានផ្នែកទំនាក់ទំនងអតិថិជនផ្ទាល់ខ្លួនរបស់អ្នក ដើម្បីទទួលបានការអញ្ជើញចូលរួម ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។ វាពិតជាស័ក្តិសមសម្រាប់ការប្រារព្ធព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្នុងកំឡុងខួប១០ឆ្នាំរបស់ធនាគារ ព្រីនស៍។

សម្រាប់ព័ត៌មានលំអិត សូមទាក់ទងមកកាន់ប្រធានការិយាល័យរបស់យើង មានដូចជា កញ្ញា ហ៊ន ការ៉ូលីន (០៧៧ ៥៨៨ ៨៦៨), កញ្ញា មឿន ផល្លី (០៩៣ ២០៩ ០៦៧) និងកញ្ញា នាង ម៉ូណែត (០៩២ ៨២៣ ១៦៧)៕