(អាល្លឺម៉ង់)៖ ក្លិប Eintracht Frankfurt បានដំឡើងតម្លៃសម្រាប់កីឡាករខ្សែប្រយុទ្ធ Hugo Ekitike ឈានដល់ ១០០លានអឺរ៉ូ បន្ទាប់ពីតម្លៃដំបូងត្រឹម ៨០លានអឺរ៉ូ ចំពេលក្លិបអង់គ្លេស Liverpool មានគោលដៅទិញនៅជម្រើសខ្សែប្រយុទ្ធថ្មីបន្ថែម ។
ស្ថិតក្នុងទីផ្សារដោះដូរថ្មីនេះ ក្រុមហ្សងក្រហម Liverpool គឺស្ថិតក្នុងជម្រើសខ្សែប្រយុទ្ធថ្មីបន្ថែម ដោយវានឹងបង្កើតឱ្យមានភាពស៊ីសង្វាក់គ្នានៅតំបន់ប្រយុទ្ធជួរមុន ដែលបច្ចុប្បន្ន Diogo Jota និង Darwin Nunez ស្ថិតក្នុងទម្រង់មិនអាចផ្តល់នៅគុណភាពសម្រាប់ក្រុមលោក Arne Slot ដែលចង់បាននៅចំណុចកំពូលផងនោះ ។
ក្លិបនៃលីគ Bundesliga ឥឡូវនេះបានកំពុងបង្ហាញការទាមទារយ៉ាងហោចណាស់ ១០០លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ Hugo Ekitike ដែលនេះជាការកើនឡើងដ៏គួរឱ្យកត់សម្គាល់ពីតម្លៃពីមុននៅប្រហែល ៨០លានអឺរ៉ូ ខណៈខ្សែប្រយុទ្ធរូបនេះទំនងជាអាចចាកចេញ បន្ទាប់ពី Eintracht កំពុងមានផែនការសម្រាប់ការដោះដូរដ៏មានសក្តានុពលលើរូបគេរួចហើយ។
កីឡាករអន្តរជាតិបារាំង Ekitiké បង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ២១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន ៩ដងនៅគ្រប់ការប្រកួតទាំងអស់របស់ក្លិប ៕