(បរទេស)៖ Oscar Piastri ដែលជាកីឡាករប្រណាំងរថយន្ត Formula 1 ពេលនេះបានបន្តឈ្នះការប្រណាំងលើកទី៣ ក្នុងរដូវកាល២០២៥ នៅទឹកដីអារ៉ាប៊ីសាអូឌីត Saudi Arabian Grand Prix នឹងមាន ៩៩ពិន្ទុនាំមុខគេផងដែរ ។

ស្ថិតក្នុងជុំទី៥ នេះ កីឡាករ Oscar Piastri ដែលបើកឱ្យក្រុមរថយន្ត McLaren Mercedes បានយកឈ្នះកីឡាករ Max Verstappen និង Charles Leclerc ហើយក៏បានកំពុងនាំមុខមិត្តរួមក្រុម Lando Norris ការប្រណាំងរដូវកាលនេះ នឹងជាការឈ្នះ ២ជុំជាប់គ្នារបស់រូបគេបន្ទាប់នៅទឹកដីបារ៉ែន ៕

សូមជម្រាបផងថា សម្រាប់ការប្រណាំងរថយន្ត Formula 1 រដូវកាល២០២៥ បានឆ្លងកាត់ ៥ជុំហើយ ខណៈ Oscar Piastri រកបានជើងឯកដំបូងនៅជុំទី២ នាទឹកដីប្រទេសចិន Chinese Grand Prix បន្ទាប់ពីជុំទី១ នៅអូស្រ្តាលី ធ្វើបានដោយកីឡាករ Lando Norris នឹងនៅជុំទី៣ នៅជប៉ុន Max Verstappen ម្ចាស់ជើងឯក ។

បញ្ជាក់ផងថា ការប្រកួតប្រណាំងរថយន្ត Formula 1 ជុំទី៦ នឹងធ្វើនៅទឹកដីអាមេរិក Miami Grand Prix ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែឧសភាខាងមុខនេះ ៕