(បរទេស)៖ សារព័ត៌មាន Reuters បានចេញផ្សាយនៅសប្តាហ៍នេះថា ក្រុមហ៊ុនផលិតរថយន្តចិន SAIC សហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចេញលក់រថយន្តអគ្គិសនីឈ្មោះ Shangjie ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅរដូវស្លឹកឈើជ្រុះនេះ។ នេះបើតាមនាយកផ្នែកអាជីវកម្មរបស់ក្រុមហ៊ុន Huawei លោក Richard Yu បាននិយាយកាលពីថ្ងៃពុធកន្លងទៅ។

ក្រុមហ៊ុន SAIC និង Huawei កំពុងសហការលើបញ្ហាជាច្រើន រួមទាំងការរចនា កាប៊ីនឆ្លាតវៃ និងបច្ចេកវិទ្យាបើកបរឆ្លាតវៃ ការផលិត និងការលក់ ព្រមទាំងសេវាកម្ម។ នេះបើតាមអ្វីដេល SAIC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍។ ក្នុងនោះក៏បានបន្ថែមថា ម៉ាករថយន្តអគ្គិសនីដែលក្រុមហ៊ុនទាំងពីរសហការគ្នាផលិតនេះ​គឺមានក្រុមការងារចូលរួមច្រើនជាង ៥ពាន់នាក់ឯណោះ។

គួរជម្រាបថា នេះគ្រាន់តែជាដំណឹងតិចតួចពីការសហការគ្នារវាងក្រុមហ៊ុនទាំងពីរប៉ុណ្ណោះ ព័ត៌មានលម្អិតអំពីរថយន្តម៉ូដែល Shangjie ក្រុមហ៊ុនមិនទាន់បង្ហាញទេ ប៉ុន្តែរបាយការណ៍ជាច្រើនបញ្ជាក់ថា រថយន្តនេះគឺផ្តោតទៅលើអតិថិជនជាយុវវ័យ៕