(ភ្នំពេញ)៖ គ្រាន់តែចប់ចូលឆ្នាំថ្មីប្រពៃណីខ្មែរភ្លាម យើងអាចនិយាយបានថា បទចម្រៀងល្បីៗទាំង៧បទរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ពិតជាផ្ទុះខ្លាំងក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី។ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ តារាចម្រៀង ខេមរៈ សិរីមន្ត បានសម្រុកចេញបទចម្រៀងចំនួន៧បទជាប់ៗគ្នាមានគ្រប់រសជាតិ។ ជាក់ស្តែងបន្ទាប់ពីចូលឆ្នាំរួចរយៈពេល៣ថ្ងៃ គេសង្កេតឃើញថា បទចម្រៀងរបស់លោកទាំងថ្មីទាំងចាស់ បានធ្វើឱ្យកក្រើកឆាកតន្រ្តី ក៏ដូចជាពេញនិយមចាក់ និងរាំលេងកម្សាន្តយ៉ាងខ្លាំងពីសំណាក់ពុកម៉ែបងប្អូនទាំងនៅទីក្រុង និងតាមបណ្តាខេត្តនានា និងសុះសាយដល់ក្រៅប្រទេសផងដែរ។

មិនតែប៉ុណ្ណោះបទចម្រៀងពីមុនៗរបស់លោកដូចជាបទ «ដង្ខៅក្របី, កាឡុកកាឡុក និងបទអ្នកស្រែក៏មានដុល្លារ» ក៏ផ្ទុះឡើងវិញពេញផ្ទៃប្រទេស និងប្រទេសជិតខាងដូចជា ថៃ វៀតណាម។

បទចម្រៀងរបស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត នៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា តែងតែនាំមុខគេជានិច្ច ក្នុងរដូវកាលចូលឆ្នាំថ្មីប្រពៃណីខ្មែរ អស់រយៈពេលជាង ២០ឆ្នាំមកនេះ ដោយសារតែបទចម្រៀងរបស់លោកផលិតឡើងយ៉ាងមានគុណភាព ទាំងសាច់ភ្លេង ទំនុកច្រៀង ជាពិសេសសំឡេងរបស់លោក គឺបត់បែនបានគ្រប់កាលៈទេសៈ។

បទចម្រៀងរបស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ទាំង៧បទនោះរួមមាន៖
បទ «សៅអើយនាងសៅ» https://youtu.be/EPQ4NbI7cKE?si=tarR3wRHohk9iQlL
បទ «Khmer Vibe» https://youtu.be/tufVf0GKY2o?si=2w-rWf-QLqPcus9u
បទ «ឆ្នាំនឹងសៀមរាបសប្បាយខ្លាំង» https://youtu.be/uPI-9iy5iUY?si=IAiMm5mbEO9LqAiX
បទ «តាលុងខេមរៈខ្មែរ West Side» https://youtu.be/atmEn4o0NtE?si=fd_j1aN9FTNLkLXj
បទ «កាត់ជើងត្រុំក្រមុំជើងអក» https://youtu.be/O1SMEOnMS7o?si=LKRDBOhIJ3WFPaTm
បទ «ទៅឬមិនទៅ» https://youtu.be/wfq-z6A45SY?si=D69DQDnk0xaaoHiz
បទ «អូនលេងបងបាត់» https://youtu.be/KYdxlx07Y8o?si=IUl9TJ8ZO6DqBUXR