(ភ្នំពេញ)៖ ជំនួបការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League 2024-25 រវាងក្រុមខ្លាំងព្រះខ័នរាជស្វាយ ទល់នឹងក្រុម FK Arkadag នឹងលេងនៅពហុកីឡដ្នានមរតកតេជោ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ហើយបើតាមចំនួនកៅអីនៃកីឡដ្នានមានចំនួន ៧៥០០០ម៉ឺននាក់ ។

បើតាមសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានបញ្ជាក់ជាផ្លូវការថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League 2024/25 នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយយោងតាមបទប្បញ្ញត្តិរបស់ AFC ក្នុងឆ្នាំដែលមានចំនួនគូ ការប្រកួតវគ្គផ្តាច់ព្រ័ត្រត្រូវបានរៀបចំឡើងនៅក្នុងតំបន់បូព៌ា ខណៈដែលនៅក្នុងឆ្នាំចំនួនសេស នឹងត្រូវបានប្រារព្ធធ្វើឡើងនៅភាគខាងលិច ខណៈចាប់តាំងពីរដូវកាលបច្ចុប្បន្នចាប់ផ្តើមនៅឆ្នាំ2024 វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅបូព៌ា៕