(វៀតណាម)៖ ស្ត្រីមានផ្ទៃពោះកម្ពុជាម្នាក់ ត្រូវបានបណ្ឌិត និងគិលានុបដ្ឋាយិកាវៀតណាមជាង ៤០នាក់ រួមគ្នាជួយសង្គ្រោះជីវិត បន្ទាប់ពីក្រុមគ្រួសាបានបញ្ជូនមកប្រទេសវៀតណាម ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ FV ក្រោយពីសម្រាលកូនដោយការវះកាត់នៅស្រុកកំណើត បណ្តាលឱ្យភាពហូរឈាមមិនឈប់ និងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ FV បានរកឃើញថាមូលហេតុនៃការហូរឈាមរបស់ស្ត្រីមានផ្ទៃពោះគឺជាជំងឺដ៏កម្រមួយ កើតឡើងចំពោះមនុស្សពេញវ័យ ដូច្នេះហើយ ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា FV ជាង ៤០ នាក់បានខិតខំប្រឹងប្រែងអស់រយៈពេលជាងមួយខែ ដើម្បីជួយជីវិតអ្នកជំងឺ។

អ្នកស្រី ឈុន សេទីណា អាយុ ៣៦ ឆ្នាំ បានសម្រាលកូនលើកទីបី នៅកម្ពុជា។ ដោយជួបស្ថានធ្ងន់ធ្ងរ ដោយសារហូរឈាមមិនឈប់ក្រោយពេលសម្រាលកូន ប្តីរបស់ស្រី គឺ លោក មុត សុធីយា បានសម្រេចបញ្ជូនមកប្រទេសវៀតណាម។ លោក មុត សុធីយា មិននឹកស្មានថាប្រពន្ធរបស់គាត់ត្រូវជួបឧប្បត្តិហេតុធ្ងន់ធ្ងរបែបនេះទេ។ លោក បានទទួលដំណឹងពីគ្រូពេទ្យថា ប្រពន្ធរបស់គាត់មានគ្រុនក្តៅ ហើយមុខរបួសហូរឈាមមិនឈប់។

ក្រោយឃើញថាស្ថានភាពនេះ នៅថ្ងៃទី១៨ ខែតុលា គ្រូពេទ្យធ្វើការវះកាត់ ដើម្បីព្យាបាល។ ដោយមិនអាចបញ្ឈប់ការហូរឈាមបាន ក្រុមគ្រូពេទ្យបានសម្រេចចិត្តកាត់យកស្បូនរបស់អ្នកស្រី សេទីណា ចេញ។ ទោះយ៉ាងនេះក៏ដោយ ឈាមនៅតែបន្តហូរ។ នៅថ្ងៃបន្ទាប់ ក្រុមគ្រូពេទ្យបានធ្វើការវះកាត់ម្តងទៀត ប៉ុន្តែការខិតខំប្រឹងប្រែងលើកទីពីរ ដើម្បីបញ្ឈប់ការហូរឈាមត្រូវបានបរាជ័យ។

ក្នុងភាពអស់សង្ឃឹម លោក សុធីយា បានសុំឲ្យគ្រូពេទ្យធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសង្គ្រោះប្រពន្ធរបស់គាត់។ បន្ទាប់មកគ្រូពេទ្យបានជួយគាត់ ទាក់ទងទៅមន្ទីរពេទ្យធំៗជាច្រើនក្នុងប្រទេសវៀតណាម ប៉ុន្តែមិនបានទទួលផល។ ទីបំផុតតាមរយៈការិយាល័យតំណាងមន្ទីរពេទ្យ FV នៅរាជធានីភ្នំពេញ ភរិយារបស់លោកត្រូវបានមន្ទីរពេទ្យ FV ទទួលយក។

ដោយសារតែឈាមនៅតែបន្តហូរ ក្រុមគ្រូពេទ្យកម្ពុជាបានប្រើក្រណាត់រុំចំនួន២កំណាត់ធំ (ប្រហែល២០សង់ទីម៉ែត្រ) ដាក់ចូលទៅក្នុងពោះអ្នកជំងឺ ដើម្បីបញ្ឈប់ការហូរឈាម ដេររបួស រួចបញ្ជូនទៅកាន់ប្រទេសវៀតណាមភ្លាមៗ ចូលមន្ទីរពេទ្យ FV។ ខណៈនោះគណៈគ្រប់គ្រងនៃមន្ទីរពេទ្យ FV និងក្រុមគ្រូពេទ្យបានប្រជុំបន្ទាន់ ដើម្បីត្រៀមករណី «អាក្រក់ច្រើនជាងល្អ» ដោយមានការខិតខំប្រឹងប្រែងគ្រប់ការចំណាយទាំងអស់ «រក្សាជីវិតម្តាយដើម្បីកូនទាំងបី»។

អ្នកស្រី សេទីណា ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ FV នៅយប់ថ្ងៃទី២១ ខែតុលា ហើយត្រូវបានក្រុមវេជ្ជបណ្ឌិត ឡេ ឌឹក ទ្វឹន ព្យាបាល។ រូបថតបង្ហាញយ៉ាងច្បាស់នូវក្រណាត់រុំធំពីរនៅក្នុងពោះរបស់អ្នកជំងឺ។ វេជ្ជបណ្ឌិត ទ្វឹន បញ្ជាឱ្យវះកាត់ជាបន្ទាន់ ដើម្បីយកពីរក្រណាត់រុំចេញ ព្រោះបើទុកយូរពេក ហានិភ័យនៃការឆ្លងមេរោគក្នុងពោះគឺខ្ពស់ណាស់។

បន្ទាប់មក ក្រុមគ្រូពេទ្យ FV បានរកឃើញរបួសសរសៃឈាមផ្នែកខាងក្រោមឆ្វេងនៃ Epigastric Artery របស់អ្នកជំងឺ មិនទាន់បានព្យាបាលត្រឹមត្រូវ ដូច្នេះហើយពួកគាត់បានបញ្ឈប់ការហូរឈាមយ៉ាងប្រុងប្រយ័ត្នឲ្យអ្នកជំងឺ។ ការវះកាត់បានដំណើរការដោយគ្មានបញ្ហាអ្វីទាំងអស់។ ប៉ុន្តែពួកគេមិនអាចរីករាយបានទេ ដោយក្រុមវះកាត់បានឃើញថាឈាមនៅតែហូរចេញ។

ការពិគ្រោះយោបល់អន្តរកម្មជាបន្ទាន់មួយត្រូវបានធ្វើឡើងដើម្បីរកឱ្យឃើញពីមូលហេតុដែលការហូរឈាមនៅតែបន្ត។ ពោះរបស់អ្នកជំងឺត្រូវបានវះកាត់ម្តងហើយម្តងទៀត ដោយប្រើឡាស៊ែរ ដើម្បីបញ្ឈប់ការហូរឈាម និងបានដេរជាច្រើនដង បង្កើតជាដុំ ដែលធ្វើឱ្យពិបាកក្នុងការចូលទៅជិតកន្លែងហូរឈាម។ ក្រុមវេជ្ជបណ្ឌិតបានសម្រេចចិត្តប្តូរទៅអន្តរាគមន៍សរសៃឈាមក្នុងគោលបំណងបិទមែកធាងសរសៃឈាមដែលខូចខាតនៃផ្នែកខាងក្រោមនៃ Epigastric Artery នៅក្នុងពោះរបស់អ្នកជំងឺដើម្បីបញ្ឈប់ការហូរឈាម។

អន្តរាគមន៍ស្ទះសរសៃឈាមត្រូវបានអនុវត្តដោយលោកវេជ្ជបណ្ឌិត Pierre Jaillot ប្រធាននាយកដ្ឋានរូបភាពវេជ្ជសាស្រ្ត មន្ទីរពេទ្យ FV ។ នៅពេលចូលទៅជិតមែកធាងសរសៃឈាមខាងឆ្វេង វេជ្ជបណ្ឌិត Pierre មានការលំបាកក្នុងការស្វែងរកសរសៃឈាមអន្តរាគមន៍។

នៅពេលនោះ លោកវេជ្ជបណ្ឌិត លឿង ង៉ុក ទ្រុង ប្រធាននាយកដ្ឋានវះកាត់សរសៃឈាម និងទ្រូង អ្នកកំពុងរង់ចាំជំនួយក្នុងការវះកាត់ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការអន្តរាគមន៍សរសៃឈាម។ ស្វែងយល់អំពីមូលហេតុ លោកវេជ្ជបណ្ឌិត ទ្រុង បានឃើញថាមែកធាងសរសៃឈាម និងសរសៃឈាមអាកទែរដើមដៃ មានការរួមតូចខ្លាំង ដោយសារតែអ្នកជំងឺត្រូវបានផ្តល់ថ្នាំបង្រួមសរសៃឈាមកម្រិតខ្ពស់ដើម្បីទប់មិនឱ្យហូរឈាមបន្ទាប់ពីការវះកាត់។វេជ្ជបណ្ឌិត ទ្រុង ព្យាយាមធ្វើអន្តរាគមន៍តាមសរសៃពីក្លៀកដល់ពោះអ្នកជំងឺ។ វិធីសាស្រ្តនេះត្រូវបានទទួលការកោតសរសើរយ៉ាងខ្លាំងពីក្រុមវះកាត់ ដោយសារការអន្តរាគមន៍ធ្វើអោយសរសៃឈាមបានដំណើរការយ៉ាងរលូន។

ទោះយ៉ាងនេះក៏ដោយ១២ ម៉ោងក្រោយមក ការហូរឈាមនៅតែបន្ត។ អ្នកជំងឺបន្តបញ្ចូលឈាម និងការដាក់ឈាមដំបូង២០០មីលីលីត្រ បន្ទាប់មក៧០០មីលីលីត្រ ទាំងនេះជាការបញ្ចូលឈាមបរិមាណច្រើន។ បរិមាណឈាមដែលបានបញ្ចូលពីមួយថ្ងៃទៅមួយថ្ងៃទៅក្នុងខ្លួនរបស់ស្ត្រីមានផ្ទៃពោះប៉ុន្មានហាក់ដូចជាហូរចេញប៉ុណ្ណឹង។

រយៈពេលជាង៣០ម៉ោងនៃព្យាបាល ប៉ុន្តែអ្នកជំងឺនៅតែហូរឈាមមិនឈប់។ វេជ្ជបណ្ឌិត ង្វៀន ធី ឡាម យ៉ាង នាយកដ្ឋានថ្នាំសណ្តំ និងសង្គ្រោះបានសង្ស័យថា អ្នកជំងឺអាចមានជំងឺ Hemophilia គឺប្រភេទជំងឺកំណកឈាមមិនប្រក្រតី ដែលបណ្តាលឱ្យពិបាកក្នុងការបញ្ឈប់ការហូរឈាម។ អ្វីដែលចម្លែកនោះ គឺថា ប្រសិនបើអ្នកជំងឺស្ត្រីដែលកើតជំងឺនេះគ្រាន់តែត្រូវមករដូវដំបូង នោះនាងអាចឈានទៅដល់ការស្លាប់ដោយសារការហូរឈាមមិនឈប់ ប៉ុន្តែអ្នកជំងឺនេះបានសម្រាលកូនលើកទីបីរួចទៅហើយ។

ក្រុមការងារបានអញ្ជើញលោកវេជ្ជបណ្ឌិត ផាម ម៉ាញ ទ្វឹន គ្រូពេទ្យឯកទេសជំងឺឈាមនៅមន្ទីរពេទ្យ FV មកចូលរួមពិគ្រោះ។ លោកវេជ្ជបណ្ឌិត ទ្វឹន ក៏មានការសង្ស័យថា អ្នកជំងឺអាចមានជំងឺកំណកឈាមមិនប្រក្រតីក្នុងទំរង់ខុសគ្នាខ្លាំង ដូច្នេះលោកបានបញ្ជាឱ្យធ្វើតេស្ដឈាមស៊ីជំរៅ និងលម្អិតបន្ថែមទៀត ដើម្បីបញ្ជាក់ពីរោគវិនិច្ឆ័យ។ លទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា ឈាមរបស់អ្នកជំងឺ «Factorទី VIII» មានកម្រិតទាបណាស់ ហើយក្នុងពេលជាមួយគ្នានោះ Inhibitor «Factorទី VIII» បានលេចឡើង។

លទ្ធផលនេះបង្ហាញថាវាជា Hemophilia ដែលជាជំងឺហ្សែន ដែលត្រូវបានរកឃើញជាចម្បងលើបុរស។ ទន្ទឹមនឹងនោះ ជំងឺ hemophilia ទទួលរង គឺកម្រមាន ប្រហែល ១ ករណី/១០០០ នាក់ក្នុងមួយឆ្នាំ ហើយជារឿយៗត្រូវបានរកឃើញចំពោះអ្នកជំងឺវ័យចំណាស់ដែលមានជំងឺក្នុងខ្លួនមួយចំនួនដូចជា មហារីក ខ្លាញ់ក្នុងឈាម។ល។

លោកវេជ្ជបណ្ឌិត ផាម ម៉ាញ ទ្វឹន បានពន្យល់ថា ក្នុងករណីនេះ អ្នកជំងឺគឺជាស្ត្រី និងក្មេង កម្រកើតជំងឺនេះណាស់។ ចំពោះស្ត្រីមានផ្ទៃពោះនេះ ជំងឺ Hemophilia កើតមាន អំឡុងពេលមានផ្ទៃពោះអាចជាកត្តាហានិភ័យ។ សម្រាប់ការព្យាបាល វេជ្ជបណ្ឌិតសន្មត់ថា ចាំបាច់ត្រូវប្រើលក្ខណៈសម្បត្តិជាស្ពាន តាមរយៈ Factor មួយទៀតគឺ «Factorទី VII»។ ទោះជាយ៉ាងនេះក៏ដោយ ការលំបាកគឺថា «Factorទី VII» មានតម្លៃថ្លៃ និងកម្រណាស់ មានតែមន្ទីរពេទ្យមួយចំនួនប៉ុណ្ណោះដែលមានថ្នាំបម្រុង។ ភ្លាមៗនោះ ក្រុមព្យាបាលឱ្យអ្នកជំងឺ សេទីណា បានសម្របសម្រួលជាមួយក្រុមឱសថស្ថាន FV ដើម្បីទាក់ទងទៅគ្រប់មន្ទីរពេទ្យទាំងអស់ក្នុងទីក្រុង ដោយបានរកឃើញ «Factor ទី VII» ចំនួន ៤ ភ្លាមៗ ដើម្បីចាក់ចូលទៅក្នុងខ្លួនអ្នកជំងឺ។

វេជ្ជបណ្ឌិតនៅក្នុងបន្ទប់ ICU បាននិយាយថា បន្ទាប់ពីបានចាក់ថ្នាំ «Factor ទី VII» ចំនួនបួនដបតូច រាល់បាតុភូតនៃការហូរឈាមរបស់អ្នកជំងឺបានឈប់ភ្លាមៗ។

ទោះជាយ៉ាងនេះក៏ដោយ ការព្យាបាលរបស់អ្នកជំងឺមិនបានបញ្ឈប់នៅត្រឹមនេះទេ។ ដោយសារតែការវះកាត់ម្តងហើយម្តងទៀត អ្នកជំងឺទទួលរងនូវការហត់នឿយ ការឆក់ឆ្លងមេរោគធ្ងន់ធ្ងរ ការខូចខាតដល់សរីរាង្គខាងក្នុង (ជំងឺរលាកសួត ការឆ្លងមេរោគលើផ្លូវបង្ហូរទឹកនោម ការថយចុះទីរ៉ូអ៊ីត និងជំងឺហឺត) គ្រុនក្តៅជាប់រហូតរយៈពេល ៣ សប្តាហ៍។

វេជ្ជបណ្ឌិត យ៉ាង បានពន្យល់ថា ដោយសារតែការឆ្លងមេរោគ អ្នកជំងឺត្រូវការថ្នាំអង់ទីប៊ីយោទិចកម្រិតខ្ពស់ ថ្នាំបេះដូង ថ្នាំជំនួយសម្ពាធឈាម ដើម្បីបង្កើនសម្ពាធឈាម។ ស្ទើរតែទាំងអស់នៃរាងកាយរបស់អ្នកជំងឺត្រូវបានភ្ជាប់ជាមួយនឹងសឺរាំងដើម្បីបូមថ្នាំ ជំនួយសម្ពាធឈាម និងថ្នាំជំនួយផ្សេងទៀត។

ការពិគ្រោះយោបល់ជំហានបន្ទាប់ ផ្តោតលើការព្យាបាលការឆ្លងមេរោគ និងអាហារូបត្ថម្ភ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ។ មួយថ្ងៃៗបានកន្លងផុតទៅ ស្ថានភាពអ្នកជំងឺបានប្រសើរឡើងបន្តិចម្តងៗ ដែលនាំមកនូវភាពរីករាយដល់ក្រុមទាំងមូល។

នៅពេលបានសួរថាតើអ្វីដែលធ្វើឱ្យ FV និងក្រុមគ្រូពេទ្យមានទំនុកចិត្តក្នុងការទទួលយកករណីធ្ងន់ធ្ងរនេះដោយហានិភ័យជាច្រើននោះ លោកបណ្ឌិតវេជ្ជបណ្ឌិត ដូ ត្រុង ខាញ់ ប្រធានផ្នែកវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ FV បានឆ្លើយតបថា៖ «នៅពេលដែលខ្ញុំបានទទួលទូរស័ព្ទពីសហការីពីប្រទេសមិត្តជិតខាងអំពីការស្នើសុំព្យាបាលអ្នកជំងឺ ទោះបីជាមិនអាចបញ្ជាក់ថាតើអ្នកជំងឺអាចសង្គ្រោះបានឬក៏អត់ ខ្ញុំនៅតែសម្រេចចិត្តទទួលយកក្នុងនាមក្រុមប្រឹក្សាភិបាល។ ជាមួយនឹងជំនាញរបស់ក្រុមវេជ្ជសាស្រ្ដ និងឧបករណ៍ដែលមាន ខ្ញុំជឿថា FV អាចដោះស្រាយករណីដ៏ស្មុគស្មាញបែបនេះបាន ពីព្រោះ FV អាចប្រមូលធនធានទាំងអស់ដើម្បីជួយសង្រ្គោះអ្នកជំងឺ»

លោកបន្តថា FV ធ្លាប់ទទួលករណីធ្ងន់ធ្ងរនិងស្មុគស្មាញយ៉ាងខ្លាំង ប៉ុន្តែករណីនេះត្រូវបានលោកបណ្ឌិត ខាញ់ ចាត់ទុកថាមានភាពស្មុគស្មាញជាង។ អ្នកជំងឺមានកូនតូចបីនាក់ កុមារម្នាក់ទើបនឹងកើត បើអ្នកជំងឺស្លាប់ កូនទាំងបីនាក់នឹងក្លាយជាក្មេងកំព្រាម្តាយ។ នេះក៏ជាកត្តាជំរុញទឹកចិត្តសម្រាប់ក្រុម FV សម្រេចចិត្តទទួលយកអ្នកជំងឺ។

ថ្ងៃទី២៣ ខែវិច្ឆិកា លោកវេជ្ជបណ្ឌិត ទ្វឹន បានពិនិត្យឱ្យអ្នកជំងឺ បង្ហាញថា សុខភាពរបស់លោកស្រី សេទីណា បានធូរស្បើយឡើងវិញហើយអាចចេញពីមន្ទីរពេទ្យនៅថ្ងៃបន្ទាប់។

លោក មុត សុធីយា បានថ្លែងអំណរគុណលោកវេជ្ជបណ្ឌិត ទ្វឹន និងក្រុមការងារមន្ទីរពេទ្យ FV ដែលបានជួយសង្គ្រោះជីវិតភរិយារបស់លោក ដែលជាម្តាយរបស់កូនតូចទាំងបីនាក់ ឱ្យរស់ឡើង និងត្រឡប់ទៅផ្ទះជាមួយគ្នាបាន។

ពេលឮដំណឹងថាខ្លួនជាសះស្បើយហើយនឹងត្រលប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ លោក សេទីណា ញញឹមស្រស់ ហើយស្រក់ទឹកភ្នែកនិយាយថា៖ «អរគុណលោកវេជ្ជបណ្ឌិត ទ្វឹន និងក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកានៅ FV ដែលបានជួយសង្គ្រោះជីវិតខ្ញុំ។ នៅប្រទេសវៀតណាម ខ្ញុំមានអារម្មណ៍ថាខ្ញុំបានកើតជាថ្មីម្ដងទៀត!»

ដើម្បីពិនិត្យ និងព្យាបាលជំងឺសម្ភព និងរោគស្ត្រីសូមទាក់ទង ផ្នែកឯកទេស សម្ភព និងរោគស្ត្រី មន្ទីរពេទ្យ FV តាមរយៈលេខទូរស័ព្ទ៖ (+855) 023 211 777 ឬ តេលេក្រាមលេខ +855 089 999 345៕