(ឡុងដ៏)៖ ក្រុម Burnley ស្ថិតក្រោមការដឹកនាំដោយលោក Scott Parker ពេលនេះបានឈានឡើងមកកាន់លីគកំពូលអង់គ្លេស Premier League នៅរដូវកាលក្រោយវិញ ជាមួយក្រុម Leeds United បន្ទាប់ពីយកឈ្នះក្រុម Sheffield United ២-១ ក្នុងក្របខ័ណ្ឌលីគទី២ EFL Championship ។

ជាមួយគ្នានេះក្រុម Sheffield United ដែលឈរលេខ៣ ក្នុងតារាងចំណាត់ថ្នាក់ ពីការលេងចាញ់នេះតម្រូវលេងវគ្គ Play-off ជាមួយក្រុម Sunderland, Bristol City និង Coventry City ក្នុងការដណ្តើមកៅអី១ ឈានទៅលីគកំពូលរដូវកាលក្រោយ ។

សូមជម្រាបផងថា សម្រាប់លីគអង់គ្លេស Premier league រដូវកាលនេះ បានឈានឆ្លងផុតសប្តាហ៍ទី៣៣ រួចហើយ ខណៈក្រុមដែលកំពូងឈរបាតតារាង គឺមានក្រុម Ipswich Town, Leicester City និង Southampton ដែលនឹងត្រូវកាត់ធ្លាក់ទៅលេងលីគ Championship វិញ ដ្បិតក្រុម Ipswich Town នៅមានឱកាសជាមួយនិង ២១ពិន្ទុក្នុងដៃ ៕