(រ៉ូម)៖ កម្មវិធីប្រកួតបាល់ទាត់លីគកំពូលអ៉ីតាលី Serie A សម្រាប់ថ្ងៃចន្ទម្សិលមិញ ត្រូវបានប្រកាសពន្យារពេល ក្រោយសម្តេច Pope Francis បានទទួលមរណភាព។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរីវ៉ាទីកង់ បានប្រកាសកាលពីព្រឹកថ្ងៃចន្ទថា សម្តេច Pope Francis បានទទួលមរណភាពដោយសារជរាពាធ ក្នុងវ័យ ៨៨ឆ្នាំ។

រាល់ការប្រកួតទាំងឡាយដែលត្រូវបានលើកពេលនេះ នឹងចាប់ផ្តើមប្រកួតឡើងវិញនៅថ្ងៃពុធ ទី២៣ ខែមេសាខាងមុខ។

ការប្រកាសផ្អាក ដើម្បីចូលរួមកាន់ទុក្ខនេះ ក៏ព្រមតែសម្តេច Pope Francis ក៏ជាអ្នកគាំទ្របាល់ទាត់អ៉ីតាលីមួយរូបតាំងពីនៅកុមារភាពមកម្ល៉េះ៕