(ឡុងដ៏)៖ បិសាចក្រហម Manchester United បានកំពុងតែធ្វើដំណើរខិតទៅកាន់តែជិតក្នុងចុះកិច្ចព្រមព្រៀងនាំយកកីឡាករខ្សែប្រយុទ្ធ Matheus Cunha របស់ក្លិប Wolverhampton Wanderers ក្នុងការនាំមកកាន់កីឡដ្ឋាន Old Trafford ។
មិនទាន់មានរបាយការណ៍ជាក់លាក់ តែបរុសវ័យស ២៥ឆ្នាំ Matheus Cunha ក៏មានការចាប់អារម្មណ៍ពីក្លិប Newcastle United ផងដែរ ខណៈដែលក្រុម Man United អាចនឹងត្រូវបង្កើតការពិភាក្សាតម្លៃឈានដល់ប្រមាណ ៦២.៥លានផោន ដែលសង្ឃឹមថានឹងមានលក្ខខណ្ឌណាមួយនៅខែក្រោយ ខណៈកីឡាករអន្តរជាតិប្រេស៊ីលរូបនេះ ជាជម្រើសខ្សែប្រយុទ្ធថ្មីដែលនឹងដើរតួយ៉ាងសំខាន់អាចមានការកែប្រែក្រុមរបស់ Ruben Amorim ។
Matheus Cunha ជាខ្សែប្រយុទ្ធកំពុងលេងជាមួយ Wolves រកបាន ១៦គ្រាប់ហើយ ពីការលេងបាន ៣១ប្រកួតក្នុងរដូវកាលនេះនៅគ្រប់កម្មវិធីរបស់ក្លិប ដែលអាចលេងបាននៅទម្រង់ប្រយុទ្ធ និងបម្រើប្រយុទ្ធ ហើយក៏កំពុងជាប់ក្នុងជម្រើសប្រេស៊ីល លេងជម្រុះ World Cup 2026 ផងដែរ ៕