(បាសេឡូណា)៖ FC Barcelona បន្តលេងមិនចាញ់ក្នុងលីគអេស្ប៉ាញ La Liga រដូវកាលនេះ និងបានយកឈ្នះ Mallorca ១ទល់នឹង០ យប់មិញទៀត ដើម្បីនាំមុខកំពូលតារាងដាច់ ៧ពិន្ទុផងដែរពីក្រុមការពារតំណែងជើងឯក Real Madrid។
ខ្សែបម្រើប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Dani Olmo ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៤៦ ដើមវគ្គទី២ និងជាគ្រាប់ទី៩ ក្នុងលីគរបស់គេដែររដូវកាលនេះជាមួយក្រុមអ្នកមានបុណ្យ។
គ្រូបង្វឹក Hansi Flick បានធ្វើការផ្លាស់ប្តូរកីឡាករ ៧នាក់ក្នុងជម្រើសដំបូង ដើម្បីទុកត្រៀមលេងយកពានលំដាប់ទី២ អេស្ប៉ាញ Copa del Rey 2024-25 ទល់នឹង Real Madrid នៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
បច្ចុប្បន្ន Barca អតីតក្រុមរងជើងឯករដូវកាលមុន រកបាន ៧៦ពិន្ទុ នាំមុខ Real ដែលមាន ៦៩ពិន្ទុដោយត្រូវប៉ះ Getafe រាត្រីនេះ ប្រចាំសប្ដាហ៍ទី៣៣ របស់ពួកគេ៕