(បរទេស)៖ អតីតជើងឯកស្នូកឃ័រពិភពលោក ៧សម័យ Ronnie O'Sullivan បានវិលចូលទីលានវិញ ជាមួយនឹងជ័យជម្នះទាំងលំបាកផងដែរទៅលើគូប្រជែង Ali Carter នាយប់មិញ។
កីឡាករអន្តរជាតិអង់គ្លេស វ័យ ៤៩ឆ្នាំខាងលើនេះ បានយកឈ្នះ Carter តែ ១សិត (frame) ពោលគឺ ៥ទល់នឹង៤ ពីក្នុងជុំទី១ នៃកម្មវិធីជើងឯកពិភពលោក World Championship 2025។
Ronnie ដែលបានគ្រងជើងឯក World Snooker Championship ចុងក្រោយកាលឆ្នាំ២០២២ បានវាយបកនាំមុខ Carter ៣-១ វិញ ក្រោយបរាជ័យសិតទី១ និងវាយបាន ១០៧ពិន្ទុខ្ពស់បំផុតទៀតផង។
មុនចាប់ផ្ដើមការប្រកួតនេះដែរ រូបគេបានថ្លែងប្រាប់ BBC Sport ថា «ការវិលត្រឡប់មកកាន់ទីលាននាពេលនេះ គឺជាជ័យជម្នះមួយសម្រាប់ខ្ញុំ ដែលកំពុងមានបញ្ហាសុខភាព»។
គ្មានកីឡាកររូបណាឈ្នះជើងឯកពិភពលោកបាន ៨លើកទេ នៅពេលដែល Ronnie O'Sullivan កំពុងតែព្យាយាម ក្រោយពេលដណ្តើមបាន ៧លើកស្មើ Stephen Hendry៕