(អឹរ៉ុប)៖ ក្រុមមេឃខៀវ Manchester City ដែលជាក្លិបស្ថិតក្នុងក្របខ័ណ្ឌលីគអង់គ្លេស Premier League ជាក្លិបទទួលបានប្រាក់ចំណេញច្រើនជាងគេពីកម្មវិធី UEFA Club Benefits Programmed នៅទឹកប្រាក់ប្រមាណ ៥.៩៤លានដុល្លារ ដែលនេះផ្តល់ដើម្បីលើកទឹកចិត្តដល់ក្រុមពីការបញ្ចេញកីឡាករទៅចូលរួមក្នុងក្រុមជម្រើសជាតិ
ទឹកនប្រាក់សរុបមានប្រមាណ ២៣៣លានអឺរ៉ូ ក្លាយជាកំណត់ត្រាមួយ ដែលត្រូវរៀបចំចែកចាយទៅកាន់ក្លិបចំនួន ៩០១នៃសមាគមសមាជិកទាំង៥៥ សម្រាប់ការចូលរួមដោះលែងកីឡាករទៅកាន់ការប្រកួតជម្រើសជាតិលេងក្នុងព្រឹត្តិការណ៍ UEFA Nations League 2020-21 និង 2022-23 នឹងវគ្គជម្រុះជើងឯកអឺរ៉ុបនៅចន្លោះឆ្នាំ2022-24 និងជុំចុងក្រោយ Euro 2024 ។
ជាមួយគ្នានេះក្លិប Real Madrid របស់អេស្ប៉ាញក៏ទទួលបាន ៤.៧៩លានអឺរ៉ូ ខណៈក្រុមលីគអ៉ីតាលី Inter Milan ត្រូវបានគេផ្តល់ឱ្យប្រមាណ ៤.៦៥លានអឺរ៉ូ។ គ្រាដែលក្លិបទាំងអស់ទទួលបានចំណែកស្មើគ្នាសម្រាប់អ្នកកីឡាករម្នាក់ៗ ដែលគិតលើការបង្ហាញខ្លួននៅវគ្គជម្រុះ UEFA Nations League និង Euros ក៏ដូចជាចំនួនថេរក្នុងកីឡាករមួយអ្នកបានលេងក្នុងមួយថ្ងៃ ក្នុងអំឡុងពេលការប្រកួតចុងក្រោយ។
សូមជម្រាបផងថា សម្រាប់កម្មវិធី The UEFA Club Benefits Program គឺជាកម្មវិធីផ្តល់រង្វាន់ដល់ក្លិប ដែលធ្វើការចូលរួមចំណែកចំពោះនៃភាពជោគជ័យលើដំណើរការប្រកួតអន្តរជាតិ នៅពេលដែលក្លិបបានបញ្ចេញកីឡាករ ដើម្បីតំណាងឱ្យក្រុមជម្រើសជាតិរបស់ពួកគេ។ ហើយកម្មវិធីនេះនឹងផ្តល់អត្ថប្រយោជន៍ជាមូលនិធិពីប្រាក់ចំណូលពាណិជ្ជកម្មពី EURO ដែលពេលនេះមានចំនួនសរុបរហូតដល់២៣៣លានអឺរ៉ូ ៕