(មេនឆេស្ទើ)៖ ១គ្រាប់ជ័យជម្នះ ២-១ នៅនាទី៩០+៤ របស់កីឡាករ Matheus Nunes ទៅលើ Aston Villa បានរួមចំណែកជួយ Manchester City ឡើងឈរលេខ៣ វិញក្នុងតំបន់កៅអីលេងពានអឺរ៉ុប UEFA Champions League រដូវកាលក្រោយ។

នេះមានន័យថា Aston បន្តលេងមិនឈ្នះក្នុងផ្ទះមេឃខៀវ កើនដល់ ១៥ប្រកួតជាប់ៗគ្នាតែម្តងនៃកីឡដ្ឋាន Etihad។

ប៉ុន្តែយ៉ាងណាបច្ចុប្បន្ននេះ ក្រុមការពារតំណែងជើងឯកលីគអង់គ្លេសមួយនេះ កំពុងស្ថិតនៅលេខ៣ ក្នុងតារាង Premier League គិតត្រឹមសប្តាហ៍ទី៣៤ ដោយដាច់ ៤ពិន្ទុពី Aston និងតោខៀវ Chelsea ដែលពួកគេនៅសល់ ១ប្រកួតក្នុងដៃ និងនៅក្រៅ Top-5 ថែមទៀត។

ក្នុងប្រកួតនោះដែរ Marcus Rashford ជាអ្នករកបានគ្រាប់តាមស្មើសម្រាប់ក្រុមភ្ញៀវ Aston ដោយបាល់ ១១ម៉ែត្រ បន្ទាប់ពី Bernardo Silva ជាអ្នករកបានគ្រាប់បែកពងមាន់តាំងពីនាទីទី៧ មក៕