(តាជីគីស្ថាន)៖ ក្រុមបាល់ទាត់ជម្រើសជាតិតាជីគីស្ថាន (Tajikistan national football team) នឹងប្រកួតមិត្តភាពជាមួយជម្រើសជាតិកម្ពុជា ដើម្បីត្រៀមលក្ខណៈការប្រកួត វគ្គជម្រុះជុំទី២ពានរង្វាន់ AFC Asian Cup 2027 ជាមួយជម្រើសជាតិ ហ្វីលីពីន។ នេះបើតាមការជូនដំណឹងនៅលើបណ្តាញសង្គម របស់ក្រុមជម្រើសជាតិតាជីគីស្ថាន នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ។

ការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិកម្ពុជា និងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ដែលក្រុមបាល់ទាត់ជម្រើសជាតិតាជីគីស្ថាន ក៏បានបញ្ជាក់ផងថា ការប្រកួតធ្វើរៀបចំលេងនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ៕