(បរទេស)៖ លោក Bill Gates និយាយថា បញ្ញាសិប្បនិម្មិត (AI) អាចជំនួសវេជ្ជបណ្ឌិត គ្រូបង្រៀន អ្នកជំនាញសុខភាពផ្លូវចិត្ត និងអ្វីៗជាច្រើនទៀតក្នុងរយៈពេល ១០ឆ្នាំខាងមុខ។

ខណៈពេលកំពុងនិយាយក្នុងកម្មវិធី The Tonight Show កម្មវិធីរបស់លោក Jimmy Fallon, សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gets បាននិយាយថា AI នឹងគ្រប់គ្រងភារកិច្ចជាច្រើន។

នៅពេលដែលលោក Fallon សួរថា តើមនុស្សនៅតែត្រូវការឬអត់នោះ លោក Gates បានឆ្លើយតបថា តម្រូវការនៅតែមាន ប៉ុន្តែវាមិនមែនច្រើន។ AI កំពុងដើរតួរជាអ្នកផ្ដល់ប្រឹក្សាយោបល់ផ្នែកវិជ្ជសាស្ត្រ និងការបង្រៀនដ៏អស្ចារ ជាពិសេសគឺមិនគិតថ្លៃ។

លោក Gets បានបន្តទៀតថា វាជាការផ្លាស់ប្ដូរនៃយុគសម័យថ្មី។ គ្រប់គ្នាអាចប្រើប្រាស់ AI ក្នុងការស៊ើបអង្កេត និងសម្រាប់ជីវភាពប្រចាំថ្ងៃ។

ទោះបីជាមានការផ្លាស់ប្តូរដ៏ធំនៅខាងមុខក៏ដោយ លោក Gates នៅតែមានក្តីសង្ឃឹមដោយនិយាយថា AI អាចនាំទៅរកវឌ្ឍនភាពដ៏សំខាន់ក្នុងការថែទាំសុខភាព ការអប់រំ និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕