(វៀតណាម)៖ បុរសកម្ពុជាវ័យ៧០ឆ្នាំម្នាក់ ដែលកើតដុំគីសដ៏ធំនៅលើមុខខាងឆ្វេង ធ្វើឱ្យខូចទ្រង់ទ្រាយមុខ បានវះកាត់ដោយជោគជ័យនៅមន្ទីរពេទ្យ FV ខណៈ អ្នកជំងឺក៏មានជំងឺរលាកឆ្អឹងស៊ីនុសអាឡែរហ្សីផ្សិតធ្ងន់ធ្ងរដែលបណ្តាលឱ្យបាត់បង់ក្លិនផងដែរ។

នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ លោក X. ដែលមានអាយុ៧០ ឆ្នាំ បានមកមន្ទីរពេទ្យ FV ជាមួយនឹងដុំគីសដ៏ធំធ្វើឱ្យខូចទ្រង់ទ្រាយពាក់កណ្តាលមុខខាងឆ្វេង។ ការពិនិត្យដោយផ្ទាល់លើអ្នកជំងឺ វេជ្ជបណ្ឌិតឯកទេសកំរិត II លោក ឡេ ភូ គឿង នាយកនៃនាយកដ្ឋានត្រចៀក ច្រមុះបំពង់ក នៃមន្ទីរពេទ្យ FV បានឃើញថា លោក X. មានដុំគីសដ៏ធំក្នុងឆ្អឹងស៊ីនុសមុខ (mucocele) ទំហំ ៧សង់ទីម៉ែត្រ ពេញជញ្ជាំងស៊ីនុសថ្ងាស និងមួយផ្នែកនៃឆ្អឹងស៊ីនុស Ethmoid ផ្នែកខាងមុខខាងឆ្វេង។

អ្នកជំងឺ X. បាននិយាយថាគាត់ធ្លាប់វះកាត់ដើម្បីព្យាបាលជំងឺរលាកឆ្អឹងស៊ីនុសកាលពីជាង ៤០ ឆ្នាំមុននៅកម្ពុជា។ ប៉ុន្តែនៅពេលដែលរលាកឆ្អឹងស៊ីនុសបានកើតឡើងវិញ គាត់មិនបានទៅព្យាបាលទៀត ហើយគ្រាន់តែទិញថ្នាំមកលេបប៉ុណ្ណោះ។ កាលពី៥ ឆ្នាំមុន នៅលើថ្ពាល់ខាងឆ្វេងរបស់គាត់មានដុំមួយលេចឡើង។ ប្រហែល ២ ខែមុន ដុំនេះបង្ហាញសញ្ញាលូតលាស់លឿនខុសធម្មតា សង្កត់លើភ្នែកនិងច្រមុះ បណ្តាលឱ្យឈឺចាប់និងប៉ះពាល់ដល់សោភ័ណភាព។ ក្នុងពេលជាមួយគ្នានោះ ច្រមុះរបស់គាត់បានស្ទះ ហើយគាត់បាត់បង់អារម្មណ៍ក្លិន។

យោងតាមលោកវេជ្ជបណ្ឌិត គឿង មូលហេតុនៃដុំគីសឆ្អឹងស៊ីនុសថ្ងាសគឺដោយសារតែការស្ទះនៃទំនាក់ទំនងរវាងឆ្អឹងស៊ីនុសនិងច្រមុះ។ ទោះបីជាកម្រកើតមានក៏ដោយ ជំងឺនេះច្រើនតែលេចឡើងចំពោះអ្នកជំងឺបន្ទាប់ពីរបួសដូចជារបួសមុខ ថ្គាម (maxillofacial) ឬផលវិបាកបន្ទាប់ពីការវះកាត់ប្រហោងឆ្អឹង។ ថ្វីត្បិតតែវាជាដុំស្លូតក៏ដោយ តែវាអាចធ្វើខូចឆ្អឹងនៃជញ្ជាំងស៊ីនុស និងបង្រួមរចនាសម្ព័ន្ធផ្ទៃមុខ ដូច្នេះ mucocele អាចមានគ្រោះថ្នាក់ប្រសិនបើវាមានទំហំធំ។ បន្ទាប់ពីការពិគ្រោះរួច ក្រុមគ្រូពេទ្យនៃនាយកដ្ឋានត្រចៀក ច្រមុះបំពង់ក បានធ្វើការវះកាត់ដុំគីសរបស់អ្នកជំងឺ ដើម្បីកុំឱ្យដុំកាន់តែធំ និងសង្កត់លើភ្នែក ធ្វើឱ្យបាត់បង់ការមើលឃើញ លើសពីនោះទៀតអាចវាអាចប៉ះពាល់ដល់រចនាសម្ព័ន្ធផ្សេងទៀតដូចជាខួរក្បាល ធ្វើឱ្យខូចឆ្អឹង។

លោកវេជ្ជបណ្ឌិតគឿងបានពន្យល់បន្ថែមថា «ក្នុងអំឡុងពេលវះកាត់ ពួកយើងបានឃើញថាអ្នកជំងឺមានជំងឺរលាកឆ្អឹងស៊ីនុសអាឡែស៊ីផ្សិត។ ដូច្នេះការព្យាបាលកាត់ចោលដុំត្រូវបានរួមបញ្ចូលជាមួយនឹងការព្យាបាលជំងឺរលាកឆ្អឹងស៊ីនុសអាឡែស៊ីផ្សិតឱ្យអ្នកជំងឺ»

ការវះកាត់ដោយអង់ដូស្កុបធ្វើដោយលោកវេជ្ជបណ្ឌិត គឿង និងក្រុមការងាររបស់លោកមានរយៈពេលប្រហែល៣ ម៉ោង រួមជាមួយនឹងការព្យាបាលជំងឺរលាកឆ្អឹងស៊ីនុសអាឡែស៊ីផ្សិត។ ជាមួយគ្នានេះ ក្រុមការងារក៏បានព្យាបាល polyps នៅក្នុងប្រហោងច្រមុះរបស់អ្នកជំងឺផងដែរ  ដែលកើតចេញពីជំងឺរលាកឆ្អឹងស៊ីនុសអាឡែស៊ីផ្សិត ដែលជាមូលហេតុនៃការបាត់បង់ក្លិនរបស់អ្នកជំងឺ។
ជាការកត់សម្គាល់ ការវះកាត់ទាំងមូលត្រូវបានអនុវត្តដោយអង់ដូស្កូប ដោយមិនបន្សល់ទុកនូវស្លាកស្នាមអ្វីឡើយ។

អ្នកជំងឺបានចេញពីមន្ទីរពេទ្យ៣ថ្ងៃក្រោយវះកាត់។ ពិនិត្យឡើងវិញថ្មីៗនេះ ប្រហែល ២ សប្តាហ៍បន្ទាប់ពីការវះកាត់ លោក X. បាននិយាយថា ការកកស្ទះច្រមុះរបស់គាត់បានបាត់ទៅហើយ ហើយសមត្ថភាពនៃការធុំក្លិនរបស់គាត់បានប្រសើរឡើងគួរឱ្យកត់សម្គាល់។ ជាពិសេសមុខខាងឆ្វេងរបស់អ្នកជំងឺក៏លែងខូចទ្រង់ទ្រាយទាំងស្រុងដែរ។

យោងតាមលោកវេជ្ជបណ្ឌិត ឡេ ភូ គឿង ជំងឺរលាកឆ្អឹងស៊ីនុសមានមូលហេតុជាច្រើន។ករណីអ្នកជំងឺ X. គឺជាជំងឺរលាកឆ្អឹងស៊ីនុសអាឡែស៊ីផ្សិត ដែលជាទម្រង់នៃជំងឺរលាកឆ្អឹងស៊ីនុសរ៉ាំរ៉ៃ ដែលមានរោគសញ្ញាដូចជា តឹងច្រមុះ ហៀរសំបោរ រមាស់ និង polyp ច្រមុះ (គឺជាដុំសាច់ស្លូតដែលលេចឡើងក្នុងប្រហោងច្រមុះ ទំហំតូច ទន់ និងជាធម្មតាគ្មានការឈឺចាប់) បណ្តាលឱ្យតឹងច្រមុះ និងនាំឱ្យបាត់បង់ក្លិន។

ដូច្នេះ តាមលោកវេជ្ជបណ្ឌិត គឿង អាស្រ័យលើមូលហេតុនីមួយៗ នឹងមានវិធីព្យាបាលខុសៗគ្នា។ ឧទាហរណ៍ ជាមួយនឹងជំងឺរលាកឆ្អឹងស៊ីនុសអាឡែស៊ី (អាឡែស៊ីទៅនឹងរោមសត្វ លំអង ធូលី) អ្នកជំងឺត្រូវជៀសវាងការប៉ះពាល់ជាមួយអាលែហ្សីនដែលត្រូវគ្នា។ ប្រសិនបើជំងឺរលាកឆ្អឹងស៊ីនុសបណ្តាលមកពីការឆ្លងមេរោគ អ្នកជំងឺត្រូវទទួលការព្យាបាលសម្រាប់ការឆ្លង។ ជំងឺរលាកឆ្អឹងស៊ីនុដោយសារធ្មេញ (គឺជារលាកភ្នាសរំអិលនៃប្រហោងឆ្អឹងថ្គាមដោយសារតែការឆ្លងមេរោគដែលមានប្រភពចេញពី រលាកតំបន់ធ្មេញថ្គាមនិងធ្មេញថ្គាមតូចនៃឆ្អឹងថ្គាមលើ) តម្រូវឱ្យមានការព្យាបាលបញ្ហាធ្មេញរបស់អ្នកជំងឺស្របជាមួយនឹងការព្យាបាលនៃឆ្អឹងស៊ីនុស។ ចំពោះជំងឺរលាកឆ្អឹងស៊ីនុសដោយផ្សិត ឬរលាកឆ្អឹងស៊ីនុសដែលព្យាបាលច្រើនលើកមិនអស់ ជំងឺកើតឡើងវិញម្តងហើយម្តងទៀត នោះវេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជាឱ្យធ្វើការវះកាត់។

លោកវេជ្ជបណ្ឌិត គឿង បានព្រមានថា «ការចេញវេជ្ជបញ្ជាសម្រាប់ការវះកាត់ប្រហោងឆ្អឹងគឺតែងតែត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់ ប្រសិនបើការចង្អុលបង្ហាញសម្រាប់ការវះកាត់គឺមិនចាំបាច់ វាអាចនាំឱ្យខូចខាត រួមទាំងហានិភ័យនៃជំងឺច្រមុះ ។ លើសពីនេះ ការវះកាត់ដែលគ្រប់គ្រងមិនបានល្អ ក៏អាចជាមូលហេតុនាំឱ្យដុំកំណកស្លេសឆ្អឹងស៊ីនុសថ្ងាស ដូចករណីអ្នកជំងឺ X. ជនជាតិកម្ពុជា»

វេជ្ជបណ្ឌិត គឿង ណែនាំអ្នកជំងឺរលាកឆ្អឹងស៊ីនុសឱ្យទៅមជ្ឈមណ្ឌលសុខាភិបាលល្បីឈ្មោះ ដើម្បីពិនិត្យ និងព្យាបាលសមស្រប ដែលជួយជៀសវាងការវះកាត់ដែលមិនចាំបាច់។

នៅមន្ទីរពេទ្យ FV អ្នកជំងឺដែលត្រូវបានព្យាបាលជំងឺរលាកឆ្អឹងស៊ីនុសនឹងត្រូវបានតាមដានយ៉ាងដិតដល់ដោយគ្រូពេទ្យបឋមពេញមួយដំណើរការនៃការព្យាបាល។ ករណីនេះបានជួយក្នុងការត្រួតពិនិត្យស្ថានភាពនៃជំងឺបានកាន់តែប្រសើរឡើងដោយកំណត់ហានិភ័យនៃការកើតឡើងវិញ។ ជាពិសេសជាមួយនឹងការវះកាត់ គ្រូពេទ្យវះកាត់ក៏ជាអ្នកដែលពិនិត្យ តាមដាន និងថែទាំអ្នកជំងឺមុន អំឡុងពេល និងក្រោយពេលវះកាត់។

ដើម្បីពិនិត្យ និងព្យាបាលជំងឺដែលទាក់ទងនឹងជំងឺរលាកឆ្អឹងស៊ីនុស សូមទាក់ទង ផ្នែកឯកទេស ត្រចៀក ច្រមុះបំពង់ក មន្ទីរពេទ្យ FV តាមរយៈលេខទូរស័ព្ទ៖ (+855) 023 211 777  ឬ តេលេក្រាមលេខ +855 089 999 345៕