(បរទេស)៖ ប្រទេសចិនបានចាប់ផ្តើមដាក់ឲ្យដំណើរការបណ្ដាញអ៊ីនធឺណេត 10G ជាប្រភេទពាណិជ្ជកម្មដំបូងគេនៅក្នុងខេត្ត Hebei ជាពិសេសនៅក្នុងតំបន់ Xiong'an New និងតំបន់ Sunan ក្រោមគំនិតផ្តួចផ្តើមរបស់បណ្ដាញក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍រដ្ឋចិន China Unicom និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ។

បណ្តាញនេះប្រើប្រាស់បច្ចេកវិទ្យា 50G Passive Optical Network (PON) ដែលអនុញ្ញាតឱ្យមានល្បឿន Download រហូតដល់ 9,834 Mbps (ជិត 10 Gbps) ល្បឿន Upload រហូតដល់ 1,008 Mbps ដែលវាមានល្បឿនលឿនជាងធម្មតាខ្លខ្លាំង។

ប្រសិនបើលោកអ្នកចង់ Download ឯកសារភាពយន្តកម្រិត 4K ដែលមានទំហំ 20G ននោះលោកអ្នកប្រើពេលតិចជាង ២០វីនាទី ។ អ្វីដែលអស្ចារ្យសម្រាប់បច្ចេកវិទ្យាមួយននេះគឺសម្រាប់ប្រើលើវិស័យ Livestream, Gaming , ឧបករណ៍ VR/AR, បច្ចេកវិទ្យា Cloud និងប្រព័ន្ធអេកូឡូស៊ី។

ការ​ដាក់​ឱ្យ​ដំណើរការ​ដំបូង​គឺ​ការ​ពិសោធន៍​ដែល​គ្រប​ដណ្តប់​លើ​ទីតាំង​ដូច​ជា Huawancheng Park និង Xiong'an High-Tech Zone។ Xiong'an គឺជាទីក្រុងអនាគតដែលកំណត់សម្រាប់ការធ្វើតេស្តបច្ចេកវិទ្យាកម្រិតខ្ពស់។ រដ្ឋាភិបាលគ្រោងនឹងពង្រីកបណ្តាញ 10G ទៅកាន់ទីក្រុងធំៗផ្សេងទៀតដូចជា ប៉េកាំង សិនជិន សៀងហៃ និងក្វាងចូវ អាស្រ័យលើការត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការអ្នកប្រើប្រាស់។

ការដាក់ឱ្យដំណើរការនេះ បានធ្វើឲ្យប្រទេសចិនស្ថិតនៅជួរមុខនៃបច្ចេកវិទ្យា broadband សកល ដោយវ៉ាដាច់ប្រទេសផ្សេងទៀតដូចជា កូរ៉េខាងត្បូង អារ៉ាប់រួម និងកាតា ដែលមានកម្រិតអ៊ីនធឺណេតកម្រិតខ្ពស់ ប៉ុន្តែមិនទាន់បានប្រើប្រាស់បណ្តាញ 10G ពាណិជ្ជកម្មនៅឡើយ។

សរុបមក បណ្តាញអ៊ីនធឺណេត 10G របស់ប្រទេសចិនតំណាងឱ្យការលោតផ្លោះដ៏ធំមួយនៅក្នុងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត ដោយសន្យាថានឹងផ្តល់ល្បឿនលឿនបំផុត និងអនុញ្ញាតឱ្យមានយុគសម័យថ្មីនៃកម្មវិធីឌីជីថលសម្រាប់អ្នកប្រើប្រាស់ និងឧស្សាហកម្ម៕