(បរទេស)៖ ខ្សែប្រយុទ្ធជួរមុខ Jamie Vardy បានដាច់ចិត្តចាកចេញពីក្លិបកញ្រ្ជោងខៀវ Leicester City នៅពេលចប់រដូវកាលឆ្នាំ២០២៤-២៥ ក្រោយចូលរួមតាំងពីឆ្នាំ២០១២ មក។

ការប្រកាសនេះដែរ ត្រូវបានធ្វើឡើងក្នុងសន្និសីទកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដ្បិត Leicester បានចាត់ទុកថា «Vardy ជាកីឡាករដ៏អស្ចារ្យបំផុតរបស់ពួកគេ»។

កីឡាករអន្តរជាតិអង់គ្លេស ដែលឈានចូលវ័យ ៣៩ឆ្នាំនាខែមករា ឆ្នាំ២០២៦ នោះ បានមកចូលរួមជាមួយ Leicester ក្នុងឆ្នាំ២០១២ ផ្ទេរមកពីក្លិបគ្មានលីគ Fleetwood Town រហូតក្លាយជា Top scorer ប្រចាំកីឡដ្ឋាន King Power។

៤ឆ្នាំបន្ទាប់ ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ Vardy បានរួមចំណែកជួយ Leicester ឈ្នះជើងឯកលីគកំពូលអង់គ្លេស Premier League 2025-16 ដោយរកបាន ១៩៨គ្រាប់ ពីការបង្ហាញខ្លួនសរុប ៤៩៨ប្រកួត ក្នុងរយៈពេលជាង ១០ឆ្នាំ៕