(បរទេស)៖ កីឡាករប្រដាល់សកល Chris Eubank Jr នឹងពើបប្រទះ Connor Benn ជាលើកដំបូងនៅថ្ងៃសៅរ៍ ទី២៦ ខែមេសាស្អែកនេះ ដែលមានកញ្ចប់ទឹកប្រាក់ប្រមាណ ១៨លានផោន។
ពីគេហទំព័រកីឡា The Inderpendent បានចេញផ្សាយថា ការប្រកួតដែលត្រូវបានធ្វើឡើងនៅសង្វៀនដែលស្ថិតក្នុងកីឡដ្ឋាន Tottenham Hotspur របស់ក្លិបបាល់ទាត់ Spurs វាជាការជួបគ្នាលក្ខណៈមិត្តភាពអន្តរជាតិ ប្រភេទទម្ងន់មធ្យម (middleweight)។
បើទោះបីជាពុំមានប្រភពជាក់លាក់បង្ហាញពីទំហំទឹកប្រាក់ក៏ដោយ ក៏ប៉ុន្តែត្រូវបានគេជឿជាក់ថា វាស្ថិតនៅចន្លោះ ៦០-៤០ ដែលមានន័យថា Eubank ទទួលបានតម្លៃខ្លួនតិចជាង Benn ប្រហែល ២លានផោនប៉ុណ្ណោះ។
ជើងខ្លាំងទាំងពីរបានចំណាយពេលចរចាគ្នា ២ឆ្នាំកន្លះ ទម្រាំឈានដល់កិច្ចព្រមព្រៀងចុងក្រោយ និងមានរយៈពេលជាង ៣ទសវត្សរ៍ផងដែរ ក្រោយពេលឪពុករបស់ពួកគេជួបគ្នា។
ជាការកត់សម្គាល់ កីឡាករអង់គ្លេស Eubank Jr វ័យ ៣៥ឆ្នាំ ធ្លាប់ប្រកួតបាន ៣៧ដង ឈ្នះ ៣៤ដង និងចាញ់ ៣ដង គិតចាប់តាំងពីឆ្នាំ២០១១ មក ស្របពេលគូប្រជែង Benn វ័យ ២៨ឆ្នាំ ឡើងសង្វៀនបាន ២៣ដង មិនទាន់ចាញ់ឡើយ និងធ្លាប់ដៃគូឱ្យសន្លប់បាន ១៤ដង ស្មើនឹង ៦១% តិចជាង Eubank ដែលមានស្ថិតិ ៧៣% នៃសន្លប់ មានចំនួន ២៥លើក៕