(អ៉ីតាលី)៖ ក្រុម Bologna ពេលបានសម្រេចក្តីស្រម័យឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Coppa Italia ជាថ្មីម្តងទៀត គិតចាប់ពីឆ្នាំ១៩៧៤ ដោយត្រូវជួបក្រុម AC Milan បន្ទាប់ពីយកឈ្នះក្រុម Empoli ជើងទី២ លទ្ធផល ២-១ ក្នុងទឹកដីរបស់ពួកគេ ។

Bologna រកបានលទ្ធផលសរុបទាំងពីជើង ៥-១ ទៅលើក្រុម Empoli ក្រោមការដឹកនាំដោយលោក Vincenzo Italiano ខណៈនាមជាក្រុមធ្លាប់ឈ្នះពានលំដាប់ទី២ របស់ក្របខ័ណ្ឌបាល់ទាត់អ៉ីតាលីមួយនេះបានចំនួន ២លើកផងដែរមាននៅឆ្នាំ១៩៧០ និង១៩៧៤ ។

AC Milan ជាក្រុមឈ្នះពាននេះ ១៤សម័យកាល ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Stadio Olimpico នាទីក្រុងរ៉ូម ។ ខណៈលោក Vincenzo Italiano សង្ឃឹមថានិងមានអ្នកគាំទ្រជាង ៣ម៉ឺននាក់ទៅកាន់កីឡដ្នាទីក្រុងរ៉ូម ។

លោកបានលើកឡើងថា «នេះគឺជាគោលដៅមួយ ក្នុងក្តីសុបិននៃទីក្រុងមួយនេះ និងក្លិប យើងនឹងផ្តល់វគ្គផ្តាច់ព្រ័ត្រនេះដល់ប្រជាជននៃទីក្រុង ដែលបានគាំទ្រយើងយ៉ាងខ្លាំង ហើយយើងដឹងថាយើងកំពុងប្រឈមមុខនឹងក្រុមជើងឯក ប៉ុន្តែយើងនឹងព្យាយាមប្រើកម្លាំងរបស់យើង ៕