(ភ្នំពេញ)៖ កម្ពុជា នឹងមានការប្រកួតកីឡាបាល់ទឹកមិត្តភាព (Water polo) ជាមួយសិង្ហបុរី ដែលនឹងរៀបចំការប្រកួតនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នាវេលាម៉ោង ៤:០០នាទីល្ងាចតទៅ ដែលមានទីតាំងនៅអាងទឹកនៃពហុកីឡដ្ឋានជាតិ, សូមអញ្ជើញទស្សនិកជនចូលរួមទស្សនាដោយសេរី និងលើកទឹកចិត្តដល់ក្រុមកីឡាករកម្ពុជា នេះបើតាមសហព័ន្ធខ្មែរកីឡាហែលទឹក បានចេញសេចក្តីប្រកាសនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ ៕